នៅពេលគេមើលពីក្រោម អគារដែលមានកំពស់ ៦៧ជាន់នេះ ពិតជាមានរូបរាងស្រស់ស្អាតអស្ចារ្យ ប៉ុន្តែ បើគេជិះយន្តហោះមើលពីលើវិញ គេនឹងមើលឃើញថា វាមានរូបរាងដូចប្រដាប់ភេទបុរស។

/

គម្រោង ៨០០លានផោន (ប្រហែល ៩៨០លានដុល្លារអាមេរិក) ដែលមានឈ្មោះថា Spire London នឹងផ្ដល់ខុនដូកំពូលប្រណិតចំនួន ៧៦៥កន្លែងដល់អតិថិជន។ ប៉ុន្តែ នៅពេលគំនិត និងរូបភាពគំរូរបស់អគារនេះបង្ហាញខ្លួន ប្រជាជនអង់គ្លេសបានប្រតិកម្មយ៉ាងខ្លាំងក្លា។

នៅពេលគេមើលពីលើអាកាស អគារនេះ មានរូបរាងមិនខុសអ្វីទៅនឹងប្រដាប់ភេទបុរសនោះទេ។ ពិសេសជាងនេះ អគារនេះថែមទាំងត្រូវបានសាងសង់នៅក្បែរព្រលានយន្តហោះ ដែលអ្នកដំណើរតាមយន្តហោះ សុទ្ធតែអាចមើលឃើញរូបភាព “ប្រដាប់ភេទ” នេះ។

/

ប្រជាជនអង់គ្លេសម្នាក់ បានបញ្ចេញមតិ ៖ “បើសិនខាងក្រុមហ៊ុនសាងសង់មានគំនិតដូចយើងខ្ញុំ នោះពួកគេនឹងមើលឃើញ “ប្រដាប់ភេទ” មួយដ៏ធំ។ គម្រោងប្រកបដោយមហិច្ឆតានេះនឹងត្រូវបានសាងសង់រួចរាល់នៅឆ្នាំ ២០២០។ ជាមួយនឹងកំពស់ ២៣៥ម៉ែត្រ (៦៧ជាន់) អគារ Spire London នេះ នឹងខ្ពស់ជាងគេនៅអឺរ៉ុប។ បច្ចុប្បន្ន អគារ St.George Wharf កំពុងកាន់កាប់តំណែង “ខ្ពស់ជាងគេ” ជាមួយនឹងកំពុស ១៩៥ម៉ែត្រ។

/

Spire London នឹងក្លាយជាអគារមួយដែលផ្គត់ផ្គង់ខុនដូប្រណិតដែលមានតម្លៃថ្លៃបំផុតនៅប្រទេសអង់គ្លេស។ ដើម្បីដោះស្រាយបញ្ហារង់ចាំជណ្ដើរយោង អគារនេះត្រូវបានគេបំពាក់ជណ្ដើរយោងល្បឿនលឿនចំនួន៩ ដែលកាត់បន្ថយពេលវេលារង់ចាំមកនូវក្រោម៣៥វិនាទី។ ល្បឿនដំណើរការរបស់ជណ្ដើរទាំងនេះគឺប្រហែល ៦ម៉ែត្រ/វិនាទី៕

ប្រែសម្រួល ៖ តារាប្រភព ៖ dailymail