(អូស្ត្រាលី)៖ បុរសវ័យចំណាស់ជនជាតិអូស្ត្រាលីម្នាក់ បានបង្កគ្រោះអគ្គីភ័យដ៏គួរឲ្យតក់ស្លុត ក្រោយថ្ងៃកំណើត​អាយុ៩៩ឆ្នាំរបស់គាត់ រហូតដល់​បាត់បង់​ជីវិត​គួរឲ្យអណោច​អធ័ម។

លោកតា Fred Smith ជាអតីតទាហានសម័យសង្គ្រាម លោកលើកទីពីរ បានស្លាប់ដោយសារភ្លើងឆេះផ្ទះរបស់គាត់ នៅឯទីក្រុងមែលប៊ន បន្ទាប់ពីគាត់ទើបតែ រីករាយថ្ងៃខួបកំណើត បានប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

ក្រុមសង្គ្រោះនិយាយថា បុរសរងគ្រោះបានទូរស័ព្ទប្រាប់ពួកគេ​ កំឡុងពេលកើត គ្រោះ​អគ្គីភ័យភ្លាម តែជាអកុសល​ពេលដែលមកដល់ ហួសពេលទៅហើយ លោកតា Smith បានស្លាប់ក្នុង អណ្តាតភ្លើង ដោយអង្គុយលើកៅអីជាទីស្រឡាញ់ របស់គាត់ទៀតផង៕

width=730

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង