តៃប៉ិ៖ ក្រុមហ៊ុនស្មាតហ្វូន របស់តៃវ៉ាន់ HTC គ្រោងនឹង ប្រកាសបង្ហាញស្មាតហ្វូនថ្មីរបស់ខ្លួន នៅក្នុងពេលឆាប់ៗនេះ ដោយរំពឹងថា ស្មាតហ្វូនថ្មីនេះ នឹងជួយជំរុញឲ្យទីផ្សារ ស្មាតហ្វូនរបស់ខ្លួនស្ទុះឡើង ជាពិសេស គឺអាចប្រជែងនឹង iPhone របស់ក្រុមហ៊ុន Apple បាន។

/

យោងតាមការចុះផ្សាយ របស់គេហទំព័រ Focus Taiwan បានឲ្យដឹងថា លោកស្រី Cher Wang នាយកប្រតិបត្តិ HTC បានអះអាង ទៅកាន់បុគ្គលិក និងអតិថិជនរបស់ខ្លួនថា ស្មាតហ្វូនថ្មី (ទំនងមានឈ្មោះ HTC One A9) ដែលនឹងប្រកាសនៅក្នុងពេលឆាប់ ខាងមុខនេះ គឺមានរូបរាង សមត្ថភាព គុណសម្បត្តិ និងលក្ខណៈពិសេសអស្ចារ្យជាច្រើន ដោយវាអាចជំនួស iPhone 6S ជាពិសេសគឺតម្លៃ ។

/

ទាំងនេះ គឺជាការបញ្ជាក់របស់លោកស្រី Wang នាយកប្រតិបត្តិ HTC។ ប៉ុន្តែបើតាមព័ត៌មានចចាមអារ៉ាម សមត្ថភាពរបស់ HTC One A9 គឺពិតជាមិនចាញ់ iPhone 6S ពិតមែន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល