សាហារ៉ា (Sahara) ដែលជាសមុទ្រខ្សាច់ក្ដៅបំផុតក្នុងពិភពលោក កំពុងតែទទួល “ស្វាគមន៍” ព្រិលដែលធ្លាក់កម្រាស់មួយម៉ែត្រ មិនធ្លាប់មានពីមុនមក។

/

ការធ្លាក់ព្រិលមិនធម្មតាមួយបានប្រែក្លាយសមុទ្រខ្សាច់សាហារ៉ាដែលមានកំដៅពេញមួយឆ្នាំ ទៅជាតំបន់ត្រជាក់ ធ្វើឱ្យអ្នកស្រុកមានការសប្បាយចិត្តជាខ្លាំង នេះបើតាមទំព័រ The Sun។

/

ព្រិលបានចាប់ផ្ដើមធ្លាក់ជាលើកដំបូង និងមិនធ្លាប់មានក្នុងអំឡុងជិត ៤ទសវត្សរ៍ នៅមុនបុណ្យណូអែលឆ្នាំនេះ។

/

ព្រិលបានធ្លាក់យ៉ាងច្រើន និងគ្របដណ្ដប់ទៅលើទីរួមស្រុក Ain Sefra ដែលត្រូវបានគេស្គាល់ថាជា “ផ្លូវចូលសមុទ្រខ្សាច់”។

/

ជាងថតរូប Sekkouri Kamel បានថតយកទិដ្ឋភាពដ៏ស្រស់ស្អាត នៅពេលព្រិលចាប់ផ្ដើមធ្លាក់ច្រើន កាលពីព្រឹកម្សិលមិញ។

/

ព្រិលមិនធ្លាប់បានធ្លាក់ក្នុងទីរួមស្រុកនេះ ចាប់ទីថ្ងៃទី ១៨កុម្ភៈ ឆ្នាំ ១៩៧៩។

/

សមុទ្រខ្សាច់សាហារ៉ា គ្របដណ្ដប់ផ្ទៃដីភាគច្រើននៅអាហ្វ្រិកខាងជើង។ បើទោះបច្ចុប្បន្ន សមុទ្រខ្សាច់នេះ ក្ដៅហួតហែង ប៉ុន្តែអ្នកវិទ្យាសាស្ដ្រព្យាករណ៍ថា វានឹងប្រែទៅជាខៀវស្រងាត់មកវិញ បន្ទាប់ពី ១៥.០០០ឆ្នាំទៀត។

/

/

មុននេះ សីតុណ្ហភាពនៅក្នុងតំបន់នានាលើសមុទ្រខ្សាច់នេះ មានដូចជា Algeria, Chad, Libya, Mali និង Morocco ជាដើម មានកំដៅឡើងដល់ជាង ៤៧អង្សាសេ៕

ប្រែសម្រួល ៖ តារាប្រភព ៖ The Sun