នាពេលថ្មីៗនេះ តារាស្រី និងជាផលិតករភាពយន្ដអ្នកនាង Anne Thongprasom បានចូលរួមការផ្សាយផ្ទាល់កម្មវិធី វិទ្យុកម្មវិធីក្រោមប្រធានបទ ‘Song About’ ។  តារាស្រីរូបនេះ ចូលចិត្ដរឿងភាគកូរ៉េរឿង “The World of the Married” ។ មិនតែប៉ុណ្ណោះ អ្នកនាងចង់សម្ដែងជាតួឯក នៅក្នុង Version ថៃនៃខ្សែភាពយន្ដនេះទៀតផង ។

/

អ្នកនាង Anne Thongprasom បានបន្ថែមថា លោក Ken Theeradeth  មានអត្ដចរិតសមនឹងសម្ដែងជាតួឯកប្រុស នៅក្នុងខ្សែភាយន្ដភាគនេះ ។  សម្រាប់តួអង្គ Yeo Da-Kyung ដែល Han So-Hee សម្ដែងនៅក្នុងរឿងភាគកូរ៉េ អ្នកនាង  Anne Thongprasom និយាយថា កញ្ញា  Mai Davika ស័ក្ដិសមនឹងសម្ដែងជាតួនោះ ៕

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate