ប្ដីប្រពន្ធលោកតា និងលោកយាយ Garguila នៅអាមេរិក ត្រូវបានគេចាត់ទុកថា ជាគូស្នេហ៍ដែលរ៉ូមេនទិចបំផុតក្នុងពិភពលោក ដោយសារតែពួកគាត់ស្លៀកពាក់ដូចគ្នារាល់ថ្ងៃ។

/

Anthony Garguila ដែលជាចៅប្រុសរបស់លោកតា និងលោកយាយខាងលើ បានយករឿងរ៉ាវនិងរូបថតរបស់ពួកគាត់ បង្ហោះនៅលើប្រព័ន្ធអ៊ីនធឺរណែត។ រូបថតទាំងនោះបង្ហាញថា លោកតា និងយាយនេះ ស្លៀកពាក់ដូចគ្នា គួរឱ្យចាប់អារម្មណ៍។

Anthony Garguila សរសេរថា “លោកតា និងលោកយាយរបស់ខ្ញុំ បានរៀបការជាមួយគ្នា អស់រយៈពេល ៥២ឆ្នាំមកហើយ។ ពួកគាត់ស្លៀកពាក់ខោអាវដូចគ្នាជារៀងរាល់ថ្ងៃ”។

/

Anthony ឱ្យដឹងថា លោកតារបស់ខ្លួនគឺឈ្មោះ Ed អាយុ ៧៦ឆ្នាំ និងលោកយាយ Fran មានអាយុ ៧៤ឆ្នាំ។ លោកតា និងលោកយាយខាងលើ បានចាប់ផ្ដើមស្លៀកពាក់ដូចគ្នា នៅពេលពួកគាត់ចូលរួមពិធីរាំ square dance កាលពីប៉ុន្មានឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក ពួកគាត់ក៏ចាប់ផ្ដើមស្លៀកពាក់ដូចគ្នារាល់ថ្ងៃ។

/

លោកតា Ed និងលោកយាយ Fran មិនមានបំណងស្លៀកពាក់ខុសគ្នានោះទេ តាំងពីពេលចៅរបស់ខ្លួនប្រាប់ថា ពួកគាត់បានក្លាយជាអ្នកល្បីឈ្មោះនៅលើអ៊ីនធឺរណែត។

ប្រែសម្រួល ៖ បុត្រាប្រភព ៖ CNN