ខាងក្រោមនេះ គឺជាតារាប្រុសស្រីថៃ ដែលបានបាត់ខ្លួនពីការសម្ដែង នៅក្នុងខ្សែភាពយន្ដ ៖

កញ្ញា Yaya Urassaya

/

ខ្សែភាពយន្ដចុងក្រោយរបស់នាងគឺរឿង “Klin Kasalong” ដែលបានចាក់បញ្ចាំង នៅពាក់កណ្ដាល ឆ្នាំ ២០១៩ ។ នៅឆ្នាំនេះ នាងកំពុងថតខ្សែភាពយន្ដថ្មីរឿង “Bad Romeo” ដែលអ្នកនាង Anne Thongprasom គឺជាផលិតករ ។

លោក Mario Maurer

/

ខ្សែភាពយន្ដចុងក្រោយរបស់លោក គឺរឿង “Thong Aek Mor Yah Tah Chalong” ដែលចាក់បញ្ចាំង នៅដើមឆ្នាំ ២០១៩ ។ លោក Mario Maurer កំពុងថតខ្សែភាពយន្ដភាគថ្មីរឿង “Bad Romeo” ជាមួយកញ្ញា Yaya Urassaya ។

លោក Puen Khanin

/

តារាប្រុសគួរឱ្យស្រលាញ់រូបនេះ កំពុងថតខ្សែភាពយន្ដចំនួនពីររឿងគឺរឿង “Ratee Luang” និងរឿង “Aom Fah Oab Din” ។ រឿងចុងក្រោយរបស់លោកគឺរឿង “Tiwa Sorn Dao” ដែលបានចាក់បញ្ចាំង កាលពីចុងឆ្នាំ ២០១៩ ។

អ្នកនាង Anne Thongprasom

/

នៅឆ្នាំនេះ អ្នកនាង Anne Thongprasom នឹងវិលត្រឡប់មកកំដរអារម្មណ៍របស់ទស្សនិកជនវិញ ជាមួយនឹងខ្សែភាពយន្ដភាគថ្មីរឿង “Karat Ruk”។ ខ្សែភាពយន្ដចុងក្រោយរបស់អ្នកនាង គឺរឿង “Ab Ruk Online” ដែលបានចាក់បញ្ចាំង កាលពីឆ្នាំ ២០១៥ ។ មិនតែប៉ុណ្ណោះ អ្នកនាង នឹងមានខ្សែភាពយន្ដថ្មីដើម្បីថត គឺរឿង “Sup Tar 2550” ជាមួយនឹងកំពូលតារាប្រុសលោក Ken Theeradeth ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate