អេស៉្បាញ៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យសាស្រ្ដ បានរកឃើញនូវសត្វអន្ទង់ចម្លែកម៉្យាង នៅក្នុងដែនសមុទ្រដ៏ជ្រៅដែលរូបរាងរបស់វាវែង តែមុខ និងក្បាលដូចសត្វដាយនូស័រអញ្ចឹង។

ប្រភពដដែលបានអោយដឹងថា សត្វអន្ទង់ចម្លែងនេះ ត្រូវផ្តិតរូបភាពដោយលោក Jorge SoRial ក្នុងដែនសមុទ្រ Los Christianos ប៉ែកខាងត្បូងនៃប្រទេសអេស៉្បាញ។ លោក Sorialបាននិយាយថា សត្វចម្លែកនេះរស់ក្នុងទឹកសមុទ្រជម្រៅ ៥០ម៉ែត្រ មានចង្កូមមុតស្រួច មុខកំណាច និងមានប្រវែងដល់ទៅ ៣ feets និង ១១ inch។

ក្រុមអ្នកវិទ្យាសាស្រ្ដ បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ វាគឺជារបកគំហើញថ្មីមួយទៀត ដែលគួរតែជួយថែរក្សា និងអភិរក្ស សម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីបានដឹង ឃើញ និងស្គាល់៕
ដោយ៖ វត្ដីប្រភព៖ dailymail