ថ្មីៗនេះរូបថតរបស់ តារាចំរៀងប្រុស សមាជិកក្រុម 2AM Jo Kwon ដែលត្រូវគេថតបាន នៅឯប្រទេសថៃ ធ្វើអោយគេភ្ញាក់ផ្អើលជាខ្លាំង ។ អ្វីដែលធ្វើអោយគេភ្ញាក់ផ្អើលនោះគឺ រូបថតទាំងនោះត្រូវគេថតបាន នៅឯបារខ្ទើយ ធ្វើអោយគេសង្ស័យពីភេទរបស់ Jo Kwon ។
យោងទៅតាមរូបថត ដែលត្រូវបានគេហទំព័រ Donga ផ្សព្វផ្សាយនោះ យើងសង្កេតឃើញថាJo Kwon ពាក់អាវយឺតសរ វាលក្លៀក លេចចេញរូបសាក់ថ្មីរបស់ខ្លួន គួបផ្សំជាមួយរូបរាង និងកាយវិការក្នុងរូបនេះ ច្បាស់ណាស់ថាគេជា Jo Kwon ។ រូបខាងលើនេះ ត្រូវបានគេកត់សំគាល់ថា ដូចរូបថតដែល Jo Kwon បានបង្ហោះនៅក្នុងគណនី Instagram របស់គាត់ដែលបានបង្ហោះ ពេលដែល Jo Kwon ទៅលេងប្រទេសថៃ ។
រូបថតថ្មីៗមួយចំនួនទៀត ត្រូវបានអ្នកគាំទ្ររបស់ Jo Kwon បំបិទចោលហើយនិយាយថា វាមិនមែនជារឿងពិតនោះទេ ។ គួរបញ្ជាក់ផងដែរថា Jo Kwon គឺជាតារាប្រុស ដែលចូលចិត្តធ្វើចរិកម្ញិកម្ញ៉ក់ ទន់ជ្រាយដូចមនុស្សស្រីអញ្ចឹង ហើយដោយរូបភាពមួយនេះទៀត កាន់តែធ្វើអោយគេសន្និដ្ឋានថា Jo Kwon គឺជាមនុស្សភេទទី ៣ ៕

ដោយ ៖ លីលីប្រភព ៖ k14