នារីវ័យក្មេងម្នាក់មានការសប្បាយចិត្តជាខ្លាំង នៅពេលរូបថតរបស់ខ្លួនទទួលបានការចុចចូលចិត្ត ៧៤.០០០លើក និងត្រូវបានចែករំលែកពាស់ពេញទឹកដីអាមេរិក។

/

Jillian Henry អាយុ ១៧ឆ្នាំ បានថតរូបខ្លួនឯងនៅក្បែរភ្នំ Pisgah ក្បែរមាត់ទន្លេ Williamette កាលពីថ្ងៃទី ២៧សីហា។ Jillian Henry ស្លៀករ៉ូបពណ៌ខ្មៅ ឈរនៅលើផ្ទៃទឹកទន្លេ។ ប៉ុន្តែ រូបថតសាមញ្ញនេះ បែរជាទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមនៅអាមេរិក។

Jillian Henry បានក្លាយជាអ្នកល្បីឈ្មោះដោយចៃដន់។ នៅក្នុងរូបថតនេះ មិនត្រឹមតែមាន Jillian Henry នោះទេ ប៉ុន្តែ នៅឯនាយ គេឃើញមានបុរសអាក្រាតកាយម្នាក់ ឈរនៅក្បែរសុនករបស់ខ្លួន។ រូបភាពបង្ហាញថា បុរសម្នាក់នេះ មិនបានចាប់អារម្មណ៍លើនារីវ័យក្មេងនេះនោះទេ។

នៅក្នុងរូបថតនេះក៏បានបង្ហាញថា Jillian Henry កំពុងសើចញញឹមដោយមិនដឹងថា នៅឯនាយមានបុរសអាក្រាតកាយម្នាក់។ នៅពេល Elena Nesbit ដែលជាមិត្តម្នាក់របស់ Jillian Henry ប្រាប់ ទើបនាងដឹងថា ពិតជាមានបុរសអាក្រាតកាយមែន។

/

នៅពេលបង្ហោះនៅលើ Twitter រូបថតនេះ ត្រូវបានគេចុចចូលចិត្តចំនួន ៧៤.០០០លើក តែក្នុងរយៈពេលមួយថ្ងៃ។ Jillian សរសេរថា ៖ “ខ្ញុំពិតជាស្រឡាញ់រូបដែលបានថតនេះ”។ នារីវ័យក្មេងនេះ ក៏មិននឹកស្មានថា រូបថតរបស់ខ្លួន បែរជាមានគេចូលចិត្ត និងចែករំលែកច្រើនដូច្នេះ។

ប្រែសម្រួល ៖ តារាប្រភព ៖ thesun