គ្រាន់តែក្រុមហ៊ុន Nokia ប្រកាសចេញលក់ស្មាតហ្វូនជាមួយនឹងកម្មវិធី Android ភ្លាម ពិតជាធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនរំជើបរំជួលចង់ប្រើមែនទែន។ ឥលូវនេះដំណឹងល្អបានមកដល់ហើយ សម្រាប់អ្នករស់នៅសហរដ្ឋអាមេរិក ព្រោះអ្នកអាចជាវទូរស័ព្ទ Nokia 6 ដែលមានតម្លៃក្រោម $250។


ទូរស័ព្ទ Nokia 6 មានលក្ខណៈពិសេសដូចជា៖
- អេក្រង់ 5.5 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ 1080p
- 32 GB of storage និង 3 GB of RAM
- ស្របដោយអាលុយមីញ៉ូ
- Premium design
- ពណ៌ខ្មៅ និងទឹកប្រាក់
អ្នកអាចរកទិញទូរស័ព្ទនេះក្នុងវេបសាយ Amazon ដែលនឹងដាក់លក់ក្នុងខែកក្កដាខាងមុខនេះ។ ហើយពីរពណ៌បន្ថែមទៀត នឹងចេញលក់នៅពេលក្រោយ៕

ប្រភព៖ Android Authority
ប្រែសម្រួល៖ High