តារាស្រីស្រស់សោភាព កញ្ញា Baifern Pimchanok បើតាមការរាយការណ៍ នាងនឹងមានខ្សែភាពយន្ដថ្មីៗចំនួន ៤​ ដើម្បីថតនៅឆ្នាំនេះ ។ ខ្សែភាពយន្ដភាគទាំងនោះមានដូចជា៖

រឿង Sroi Sabunga

/

កញ្ញា Baifern Pimchanok ចាប់ដៃគូជាថ្មីជាមួយនឹងលោក Nine Naphat នៅក្នុងខ្សែភាពយន្ដរឿង  ‘Sroi Sabunga’ ដែលផលិតដោយ ក្រុម Maker J Group ប្រចាំនៅទូរទស្សន៍ Thai TV3 ។ ខ្សែភាពយន្ដនេះ បានចាប់ផ្ដើមថត នៅដើមឆ្នាំ ២០២០ ។

រឿង 46 Days

/

កញ្ញា Baifern Pimchanok បានចាប់ដៃគូជាមួយនឹងលោក Non Chanon ដែលជាតារាប្រុសប្រកបដោយទេពកោសល្យសម្ដែងពីខ្សែភាពយន្ដ “Bad Genius” ហើយនេះជាលើកទី១ ហើយ ដែលអ្នកទាំងពីរសម្ដែងរួមគ្នា នៅក្នុងរឿង 46 Days” នេះ ។ ខ្សែភាពយន្ដនេះ នឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ GMM 25 ឆ្នាំនេះ ។

រឿង Sinaeha Saree

/

កញ្ញា Baifern Pimchanok សម្ដែងរួមជាមួយនឹងលោក Sean Jindachot ជាលើកទី១ នៅក្នុងខ្សែភាពយន្ដភាគរឿង Sinaeha Saree’ ។ ពួកគេទាំងពីរ មានភាពស៊ីមេទ្រី នឹងគ្នាណាស់ នៅក្នុងរូបភាពសម្លៀកបំពាក់បែបប្រពៃណី ។

រឿង Thong Prakai Saed

/

កញ្ញា Baifern Pimchanok ក៏សម្ដែងក្នុងខ្សែភាពយន្ដថតឡើងវិញរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31 រឿង “Thong Prakai Saed” ផងដែរ ជាមួយនឹងលោក Kao Jirayu និងលោក Iang Sittha ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate