មិត្តអ្នកអានទាំងអស់ច្បាស់ជាស្រលាញ់ និងថែរក្សាសក់របស់លោកអ្នកហើយរឹតតែមិនចង់ឲ្យមានបញ្ហារំខានជាពិសេសគឺ បញ្ហាអង្គែ។ ថ្ងៃនេះ យើងសូមលើកយកនូវវិធីសាស្រ្តមួយចំនួនដែលអាចជួយកម្ចាត់អង្គែពីស្បែកក្បាលរបស់លោកអ្នកបាន។

១. ប្រេងអូលីវ

ប្រេងអូលីវត្រូវបានគេបញ្ជាក់ថា ជាសារធាតុប្រឆាំងអង្គែដែលមានប្រសិទ្ធភាពបំផុត។

វិធីប្រើ៖ ចាក់ប្រេងអូលីវហើយញីដោយផ្ទាល់ទៅស្បែកក្បាលរបស់អ្នក រួចទុកវាចោលរយៈពេល 40 នាទី បន្ទាប់មកលាងសក់ជាមួយនឹងសាប៊ូកក់សក់ជាការស្រេច។

/

២. ម្សៅ Soda

ម្សៅ Soda ជួយផ្តល់សំណើមដល់សរសៃសក់ ហើយក៏ជួយក្នុងការប្រយុទ្ធប្រឆាំងជាមួយអង្គែផងដែរ។ វិធីប្រើ៖ យកម្សៅ Soda លាយជាមួយទឹកហើយកូរឲ្យទៅជាល្បាយ បន្ទាប់មកយកវាមកលាបលើស្បែកក្បាលដោយទុកវាចោលរយៈពេល 30 នាទីហើយលាងជម្រះវាជាមួយទឹកក្តៅឧណ្ហៗ។

/

៣. ប្រេងដើមតែ

គេអាចយកវាទៅលាយជាមួយ ម្សៅ Soda ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់។

វិធីប្រើ៖ ចាក់ប្រេងតែ ៥ទៅ៦ដំណក់ ចូលទៅក្នុងទឹកក្តៅឧណ្ហៗប្រមាណ ៥០ម.ល ហើយលាបវាទុកចោលនៅលើស្បែកក្បាលចំនួន ១៥ ទៅ២០នាទី រួចលាងទឹកចេញជាការស្រេច។

/

៤. ប្រេងដូង

វិធីនេះគឺងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែលាបប្រេងដូង ២ទៅ៣ដំណក់ហើយញីនៅកន្លែងដែលមានអង្គែររួចទុកវាចោលពេញមួយយប់។

/

៥. ទឹកក្រូចឆ្មា

ទឹកក្រូចឆ្មា ផ្ទុកនូវសារធាតុដែលជួយរក្សាតុល្យភាព pH (អាស៊ីត-បាស) ស្បែកក្បាលរបស់អ្នក។

វិធីប្រើ៖ ចាក់ទឹកក្រូចឆ្មារ ២ទៅ៣ដំណក់ចូលទៅក្នុងសាប៊ូកក់សក់របស់អ្នក ហើយកក់សក់តាមធម្មតាជាការរួចរាល់ ៕

/

/

ប្រែសម្រួល៖ ច័ន្ទ

ប្រភព៖ Womansbeautyextra