ខាងក្រោមនេះ គឺជាតារាស្រីថៃ ដែលនឹងថតខ្សែភាពយន្ដភាគថ្មីរបស់ខ្លួន នៅឆ្នាំ ២០២១ នេះ៖

កញ្ញា Esther Supreeleela

/

នៅឆ្នាំនេះ កញ្ញា Esther Supreeleela កំពុងតែថតខ្សែភាពយន្ដចំនួនពីររឿង ឱ្យស្ថានីយ៍ទូរទស្សន៍  ONE 31 គឺជារឿង “Payu Sai” ជាមួយនឹងលោក Film Thanapat និងរឿង “Wimarn Sai” ជាមួយនឹងលោក Jes Jespipat។

កញ្ញា Mo Monchanok

/

តារាស្រីប្រចាំទូរទស្សន៍ Thai TV3 កញ្ញា Mo Monchanok កំពុងតែថតខ្សែភាពយន្ដភាគថ្មីរឿង “Koo Wein” ជាមួយនឹងលោក God Itthipat និងលោក Pon Nawasch ។  ខ្សែភាពយន្ដ ១ រឿងទៀតរបស់នាងគឺរឿង “Ubaat Rai Ubaat Ruk” ដែលនាងសម្ដែងជាមួយនឹងលោក Masu Junyangdikul បានថតចប់ហើយ ។

កញ្ញា Pupe Kessarin

/

តារាកំពុងរះកញ្ញា Pupe Kessarin មានខ្សែភាពយន្ដរបស់ទូរទស្សន៍  Thai channel 7 ចំនួនបីរឿងដើម្បីថតនៅឆ្នាំនេះ ដែលមានដូចជារឿង “Katha Singh”, “Rarng Ruk Prang Jai”,  និងរឿង“Buang Wimala” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate