(អូស្ត្រាលី)៖ ត្រីមាសមួយក្បាល ឈ្មោះ Bubbles ដែលមានតម្លៃត្រឹមតែ $5 ប៉ុណ្ណោះ ត្រូវបានម្ចាស់វាយកទៅ ឲ្យគ្រូពេទ្យធ្វើការវះកាត់ព្យាបាល អស់ប្រាក់ប្រមាណ $500 បន្ទាប់ពីត្រីមាសនេះ កើតដុំពកសាច់ក្នុងខួរក្បាល។

ត្រីមាស ដែលម្ចាស់ស្រឡាញ់បំផុតនេះ មានអាយុកាល៩ឆ្នាំ ហើយត្រូវបានលោកដុកទ័រ Tristan Rich នៅឯមន្ទីរពេទ្យសត្វ Lort Smith ក្នុងទីក្រុងមែលប៊ន ធ្វើការវះកាត់ ក្នុងករណីដ៏កម្រមួយ ស្ទើរតែមិនគួរឲ្យជឿថា នឹងអាចធ្វើបានក្នុងករណី ដែលយក​វាចេញពីទឹកមកព្យាបាលបែបនេះ ប៉ុន្តែចុងក្រោយ លោកដុកទ័រពិតជាអាច សង្គ្រោះជីវិតត្រីមាសនេះ បានមែន។

ពេលនេះ ​Bubbles បានជាសះស្បើយ ហើយវាក៏បានហែលទឹកលេង ដូចត្រីធម្មតាដែរ ព្រោះបើតាមការឲ្យដឹង គឺត្រីមាសអាចមានជីវិតរស់នៅ ដល់ទៅ៣០ឆ្នាំឯណោះ៕

/

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង