កញ្ញា សួស វីហ្សាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស កំពុងតែទទួលបានការគាំទ្រ និងទទួលបាន ភាពជោគជ័យយ៉ាងខ្លាំង មិនថា ការងារសិល្បៈ ឬមុខរបររកស៊ីផ្ទាល់ខ្លួននោះទេ។

/

កញ្ញា សួស វីហ្សា គ្រោងនឹងចូលរោងការឆាប់ៗនេះ ជាមួយអនាគតស្វាមីជាទីស្រលាញ់ លោក ថមមី ដែលតែងតែបើកបង្ហាញពី ជីវិតស្នេហាដ៏ផ្អែមល្ហែមស្អិតរមួត ជាមួយសកម្មភាពប្រចាំថ្ងៃផងដែរ។

/

ដោយឡែក អ្វីដែលធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍នោះ តារាស្រីរូបនេះ បានបង្កភាពភ្ញាក់ផ្អើលដល់ប្រិយមិត្តសារជាថ្មី តាមរយៈរូបភាពជាច្រើនសន្លឹក អមដោយរថយន្តទំនើបថ្មីសន្លាង ម៉ាក Lexus ឆ្នាំ ២០២០ ពណ៌ខ្មៅ ដែលមានតម្លៃជិត ១០ ម៉ឺនដុល្លារឯណោះ។

/

ទន្ទឹមនឹងភាពជោគជ័យនេះ បាននាំឲ្យអ្នកគាំទ្រទាំងអស់ពញចិត្ត និងសរសើរដល់នាងគ្រប់គ្នា ដែលប្រឹងប្រែងរកដោយ កម្លាំងញើសឈាមខ្លួនឯង រហូតបានសម្រេចបែបនេះ៕

/

 

អត្ថបទ៖ ចំរើន