នៅក្នុងវីដេអូ blogger បានហៅសកម្មភាពនេះថា ជាការពិសោធដោយការប៉ះទង្គិច Crash Test និងបានរំលឹកយើងរាល់គ្នាថា ទាំងនេះគឺជាឧបករណ៍បច្ចេកវិទ្យាលំដាប់ខ្ពស់ និងស្រស់ស្អាត ប៉ុន្តែ វាផុយស្រួយ។

/

ថ្មីៗនេះ ក្រុមហ៊ុន Apple បានបញ្ចេញស្មាតហ្វូន iPhone ជំនាន់ថ្មី គឺ iPhone 6S និង iPhone 6S Plus។ បច្ចុប្បន្ន iPhone 5S បានក្លាយជាម៉ូដែលចាស់បំផុត ក្នុងត្រកូល iPhone ចំណែក iPhone 4 វិញ ហាក់ត្រូវបានគេបំភ្លេចចោល និងគួរតែត្រូវបាន សម្រាកកាយ នេះជាគំនិតរបស់បុរសម្នាក់ មកពីទំព័រ TechRax​ នៅលើ Youtube។

ម្ចាស់ទំព័រនេះ បានបង្ហោះនៅលើ Youtube នូវវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្នុងនោះ មានសកម្មភាពប្រើញញួរ កំទេចស្មាតហ្វូន iPhone 4 ចំនួន ២៨គ្រឿង។

នៅក្នុងវីដេអូ blogger បានហៅសកម្មភាពនេះថា ជាការពិសោធដោយការប៉ះទង្គិច Crash Test និងបានរំលឹកយើងរាល់គ្នាថា ទាំងនេះគឺជាឧបករណ៍បច្ចេកវិទ្យាលំដាប់ខ្ពស់ និងស្រស់ស្អាត ប៉ុន្តែ វាផុយស្រួយ។ បើទោះជាយ៉ាងនេះក្ដី ក្នុងចំណោម iPhone 4 ប្រមាណជា ៣០ គ្រឿង ក៏មានមួយគ្រឿង បានបង្ហាញថា ខ្លួនពិតជារឹងមាំ នៅចំពោះមុខក្បាលពូថៅដែកដ៏រឹង។

សូមបញ្ជាក់ថា ទោះបី iPhone 4 លែងទទួលបានការអាបដេតពី Apple ប៉ុន្តែ ប្រព័ន្ធប្រតិបត្តិ iOS9 ដែលទើបនឹងបង្ហាញខ្លួនកាលពីថ្ងៃទី ១៦កញ្ញា នៅតែអាចប្រើបាននៅលើ iPhone 4S ថ្វីបើមានមុខងារខ្លះដែលដំណើរការមិនបានរលូននៅលើប្រព័ន្ធប្រតិបត្តិ Apple A5 ត្រូវបានគេដកចេញពីឧបករណ៍ដែលប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិនេះក៏ដោយ។

ដូច្នេះ ការបញ្ចេញប្រព័ន្ធប្រតិបត្តិ iOS9 ដែលមានអំណោយផលដល់ iPhone 4S នេះ គេដឹងប្រាកដថា នឹងមានការស្វែងរកទិញ iPhone 4S កាន់តែច្រើនឡើង មុនពេលស្មាតហ្វូននេះ លែងទទួលបានការអាបដេតជាផ្លូវការ ដូច iPhone 4៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Youtube