ជ្រូកមួយក្បាលដែលមានទម្ងន់ ៣០០គីឡូក្រាម ត្រូវបានប្ដីប្រពន្ធមួយគូនៅ Ontario ប្រទេសកាណាដា បង្វឹកដូចជាសត្វសំណព្វក្នុងផ្ទះ។

/

ជ្រូកមានឈ្មោះថា Esther អាយុ៤ឆ្នាំ រស់នៅក្នុងតំបន់ Ontario ប្រទេសកាណាដានេះ មានទម្ងន់ជិត ៣០០គីឡូក្រាម ធំជាងខ្លាឃ្មុំនៅប៉ូលខាងជើង នេះបើតាមទំព័រ Mirror។

/

ប្ដីប្រពន្ធ Steve និង Derek បានទិញកូនជ្រូកនេះកាលពីឆ្នាំ ២០១២ ដែលពេលនោះ Esther មានអាយុ ៦សប្ដាហ៍ ទម្ងន់ពីរគីឡូក្រាម។ អ្នកលក់បាននិយាយថា វានឹងមិនមានទម្ងន់លើសពី៣០គីឡូក្រាមនោះទេ។ ប៉ុន្តែ នៅពេលនាំយកមកផ្ទះ Esther ធំឡើងយ៉ាងលឿន។

/

Esther ស៊ីផ្លែឈើ បន្លែ និងបាយ។ ក្រៅពីនេះ វាក៏ស៊ីការ៉ែម នំ និងអាហារផ្សេងៗ។

/

Esther រស់នៅក្នុងផ្ទះ និងចូលចិត្តដេកលើគ្រែរបស់ម្ចាស់វា។ ជ្រូកនេះក៏មានទំនាក់ទំនងល្អជាមួយឆ្កែពីក្បាលរបស់ Steve និង Derek។

/

ជ្រូកនេះត្រូវបានបង្វឹកដូចជាសត្វសំណព្វក្នុងផ្ទះ។ ម្ចាស់របស់វានិយាយថា “វាតែងទារចេញទៅក្រៅ នៅពេលវាចង់ចូលបន្ទប់ទឹក”។

/

នៅរដូវក្ដៅ ជ្រូកនេះចំណាយពេលច្រើននៅខាងក្រៅផ្ទះ។ វាចូលចិត្តឈ្មុសដីក្នុងសួន និងដើរតាមម្ចាស់នៅក្នុងសួន។

/

Steve និង Derek ឱ្យដឹងថា ពួកគេនឹងមិនបោះបង់ Esther នោះទេ បើទោះការចិញ្ចឹមវា ត្រូវចំណាយប្រាក់កាស់ច្រើនក៏ដោយ។ Steve និយាយថា “យើងនឹងមិនបោះបង់ Esther នោះទេ។ Esther គួរឱ្យស្រឡាញ់ ពីមួយថ្ងៃទៅមួយថ្ងៃ”៕

ប្រែសម្រួល ៖ តារាប្រភព ៖ Facebook/Esther the Wonder Pig