ទឹកដូងជាភេសជ្ជៈដែលអាចពិសា បំបាត់អាការស្រែកទឹកបានយ៉ាងល្អ ព្រោះវាមានរសជាតិ ផ្អែមត្រជាក់។ ក្រៅពីនេះវាមានប្រយោជន៍ សម្រាប់រាងកាយទៀតផង ព្រោះអាចព្យាបាល ជំងឺផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាព។

បណ្តេញជាតិពុល និងជួយលាងជម្រះកាយបានយ៉ាងល្អៈ មុនមករដូវឬ អ្នកដែលរដូវមកមិនទៀតគួរពិសាទឹកដូង ព្រោះវាជួយជំរុញឲ្យរាងកាយ បណ្តេញជាតិពុលចេញមក ធ្វើឲ្យរាងកាយមានតុល្យភាព។

ព្យាបាលអាការរាគរូសៈ នៅក្នុងទឹកដូងមានជាតិក្លុយកូស ដែលអាចបឺតស្រូបបានងាយ ព្រោះនៅពេលរាគរូស អាចនឹងបាត់បង់សារជាតិគ្លុយកូស ដល់ថ្នាក់បាត់បង់សតិបាន ។ នៅពេលដែលអ្នកពិសារទឹកដូងចូលទៅ វានិងអាចបំបាត់អាការរាគរូស បានយ៉ាងមានប្រសិទ្ធភាព

កាត់បន្ថយជាតិអាស៊ីតៈ នៅក្នុងទឹកដូងមានភាពជាបាស ទើបគេនិយមយកមកព្យាបាលជំងឺ ដែលមានជាតិអាស៊ីត លើសនៅក្នុងរាងកាយ។

បំប៉នរាងកាយៈ ទឹកដូងជាថ្នាំបំប៉នកម្លាំងមួយបែប និងជាថ្នាំបំប៉នសរសៃ ឬព្យាបាលជំងឺឆ្អឹង បញ្ចុះព្រូនបានយ៉ាងល្អ។ ប៉ុន្តែសម្រាប់អ្នកដែលកើត ជំងឺតម្រងនោម និងទឹកនោមផ្អែម មិនសមស្របនិងការពិសារទឹកដូងទេ ព្រោះនៅក្នុងទឹកដូង មានសារជាតិគ្លុយកូស ដែលនាំមកនូវ ផលអាក្រក់ច្រើនជាងផលល្អ តែសម្រាប់មនុស្សទូទៅ អាចទទួលទាន ពេលណាក៏បាន៕

Looking

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល