អង់គ្លេស៖ តាមការអោយដឹងពីអាជ្ងាធរ គ្រប់គ្រងនៃដងទន្លេ Dead Man Cove បានអោយដឹងថា ថ្មីៗនេះ មានក្មេងប្រុសៗ អាយុប្រហែលជា ២២- ២៣ ឆ្នាំ បានគ្នាទៅលោតទឹកលេងនៅដងទន្លេ Man Cove រដ្ឋ Plymous ទៀតហើយ។ គួររំឭកផងដែរថា ការលោតទឹកពីលើច្រាំងថ្ម ដែលមានកម្ពស់ជិត ២០ ម៉ែត្រនេះ បានធ្វើអោយមនុស្សស្លាប់អស់ ១៩ នាក់មកហើយ កាលពី ៧​ឆ្នាំមុន។width=455

បើតាមការអោយដឹងលំអិតពីប្រភពត៌មានខាងលើ បានអោយដឹងថា កាលចុងសប្ដាហ៍កន្លងទៅនេះ ក៏មានយុវជនម្នាក់បានស្លាប់ ដោយសារការលោតទឹកលេងនេះដែរ។ Dan Mccullagh បានស្លាប់ភ្លាមៗ កាលពីថ្ងៃ អង្គារមុន បន្ទាប់ពីគេបានលោត​ ទៅបុកនឹងដុំថ្មដ៏ធំមួយដែលនៅខាងក្រោមច្រាំងថ្ម នៃទន្លេនេះ។

width=454width=454ស្របពេលជាមួយគ្នានេះដែរ ឪពុកម្ដាយរបស់យុជនទាំងអស់ ក៏បានស្ដីបន្ទោសដល់អាជ្ងាធរដែលពាក់ព័ន្ធ ក្នុងការគ្រប់គ្រង​មាត់ទន្លេនេះផងដែរថា យើងដឹងមកហើយថា មាត់ទន្លេ​នេះ ជាទន្លេមរណៈ ហេតុអ្វីក៏អាជ្ងាធរមិនព្រមបិទវាចូលតែម្ដងទៅ។ ពេលនេះ ក្រុមអាជ្ងាធរនៃក្រុង Plymous ក៏បានធ្វើការពិភាក្សា​ ក្នុងការបិទមាត់ច្រាំងទន្លេនេះផងដែរ។

នេះជាវីដេអូរក្លីបដែលបង្ហាញ​ ពីការលោតទឹកលែងរបស់​ យុវជនទាំងនោះ។ សូមចុចដើម្បីមើល៕

 

ដោយ៖​ រក្សាប្រភព៖ .dailymai