ព័ត៌មានអន្តរជាតិ ៖  ទីភ្នាក់ងារសារព័ត៌មានបរទេស  ស្កាយ  កាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា បុរសដែលជាអ្នកនេសាទ វ័យ ៥៤ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញថា មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ បន្ទាប់ពីទូកប្រវែងជាង ៤  ម៉ែត្ររបស់គាត់បានលិចនៅក្នុងសមុទ្រ ក្រោយពីគាត់ស្រង់ ក៏ដូចជាស្ទូចបានត្រី ធូណា ទម្ងន់ធ្ងន់ដល់ទៅ ១០៥គ.ក

width=447

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃសុក្រកន្លងទៅ ខណៈពេលដែលបុរសជាអ្នកនេសាទវ័យ ៥៤ ឆ្នាំរូបនោះ មានឈ្មោះថាលោក Anthony Wichman ជាពលរដ្ឋមកពីកោះ Hawai សហរដ្ឋអាមេរិក។

width=444

ដោយឡែក  បន្ទាប់ពីឆ្មាំសមុទ្របានដឹងថា  បានកើតឡើងនូវករណីលិចទូកនេះហើយនោះពួកគេក៏បានចេញឧទ្ធម្ភាគចក្រចេញទៅជួយសង្គ្រោះបុរសដែលជាអ្នកនេសាទ ស្របពេលដែលទូក   ក៏ដូចជាត្រីធូណាយក្ស  ទម្ងន់ធ្ងន់មួយក្បាលនោះ  ត្រូវបានទូកមួយគ្រឿងទៀតដែលត្រូវជាមិត្តភក្កិលោក Wichman អូសសណ្តោងយកទៅជ្រាំង៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ