សឹង្ហបុរី ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសវ័យកណ្តាលពីរនាក់ត្រូវបានរកអោយឃើញថា បានឈ្លោះប្រកែកគ្នារហូតដល់ថ្នាក់វាយតប់គ្នា ក៏ព្រោះតែមើលរឿងវីដេអូអាសអាភាស នៅលើរថភ្លើង។

គួររំឭកផងដែរថា ជុំវិញករណីវាយតប់គ្នាលើរថភ្លើង អាចកើតឡើងទៅបានក៏ព្រោះតែបុរសជាស្វាមីម្នាក់ ចូលជួយអន្តរាគមន៍ភរិយារបស់ខ្លួន ស្របពេលដែលមានជម្លោះជាមួយនឹងបុរសម្នាក់ផ្សេងទៀត បន្ទាប់ពីនាងបានស្រែកគំហកស្តីអោយគាត់ថា ឆ្គួត ខណៈពេលដែលបុរសម្នាក់នេះ គាត់បានមើលរឿងអាសអាភាស ដោយបានបើកសម្លេងលឺៗជាខ្លាំង នៅក្នុងរថភ្លើងតាមរយៈកុំព្យូទ័រយួរដៃរបស់គាត់។
រំពេចនោះ ក៏ចាប់ផ្តើមកើតមានជាជម្លោះវាយតប់គ្នាតែម្តង តែទោះជាយ៉ាងណា ក៏មានការអន្តរាគមន៍ពីសំណាក់អ្នកធ្វើដំណើរផ្សេងទៀត ដោយចាប់ឃាត់បុរសចិត្តសឿង វ័យកណ្តាលទាំងពីរនាក់នោះ៕
ដោយ ៖ រិទ្ធីប្រភព ៖ singaporeseen