គ្រឿងផ្សំ៖

  • សាច់​ជ្រូក ២ ខាំ
  • ប្រហុក កន្លះ​ចាន
  • ម្ទេស​ប្លោក​ក្រៀម ២ ផ្លែ​
  • ស្ករត្នោត ១ ស្លាបព្រា​បាយ
  • ខ្ទិះដូង​(​ដើម​) កន្លះ​ស្លាបព្រា​បាយ
  • ម្សៅ​ស៊ុប កន្លះ​ស្លាបព្រា​បាយ
  • ត្រប់ពុតលំញង ២ ស្លាបព្រា​បាយ
  • ខ្លាញ់ ២ ស្លាបព្រា​បាយ
  • ​គ្រឿង​បុក​រួច (​គុល​ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ស្លឹក​ក្រូចសើច​)
/

វិធី​ធ្វើ៖

១. សាច់​ជ្រូក​ចិញ្ច្រាំ​ជាមួយ​ប្រហុក គ្រឿង​បុក​ប​ញ្ចូ​ល​គ្នា ម្ទេស​ក្រៀម​ត្រាំ​ទឹក​ចិញ្ច្រាំ​។

២. ដាក់​ខ្លាញ់​ឲ្យ​ក្តៅ​ដាក់​ស្ករត្នោត ម្ទេស គ្រឿង​ឆា​ឲ្យ​ឈ្ងុយ ​ដាក់សាច់​ជ្រូក​ចិញ្ច្រាំ​ជាមួយ​ប្រហុក ខ្ទិះដូង ម្សៅ​ស៊ុប ស្ករត្នោត ត្រប់ពុតលំញង ឆា​ឲ្យ​ដាច់​ទឹក​បន្តិច។ ម្ហូបនេះ គេ​ទទួលទាន​ជាមួយ​បន្លែស្រស់ដូច​ជា ត្រសក់ សណ្តែកកួរ ស្ពៃក្តោប ត្រប់ស្រួយ​។​ល​ ៕

/

ដោយ៖ សារ៉ាត

ប្រភព៖ Everyday