យ៉ាងហោចណាស់ មានមនុស្ស​ ៣នាក់បានបាត់បង់ជីវិត និង ៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ បន្ទាប់ពីបុរសម្នាក់បានប្រើប្រាស់កាំភ្លើងបាញ់ប្រហារនៅក្នុងកន្លែងស្ប៉ាមួយកន្លែង នៅក្នុងរដ្ឋ Wisconsin ភាគកណ្ដាលសហរដ្ឋអាមេរិក កាលពីម្សិលមិញ។

width=461

ទំព័រ AFP បានអោយដឹងថា ជនសង្ស័យក្នុងហេតុការណ៍នេះ មានឈ្មោះថា Radcliffe Haughton អាយុ ៤៥ឆ្នាំ ដែលក្រោយមកត្រូវបានគេរកឃើញថា បានស្លាប់នៅកន្លែងកើតហេតុ នៅក្នុងតំបន់Brookfield ជាយក្រុង Milwaukee ដែលជាទីក្រុងធំបំផុតរបស់រដ្ឋ Wisconsin។ ជនសង្ស័យនេះត្រូវបាននគរបាលរកឃើញថា បានធ្វើអត្តឃាត បន្ទាប់ពីខ្លួនបានបាញ់រះលើហ្វូងមនុស្ស។

width=479

ប្រភពព័ត៌មាននានាបានអោយដឹងថា មូលហេតុដែលនាំអោយជនសង្ស័យ Radcliffe Haughtonធ្វើបែបនេះគឺដោយសារបញ្ហាលែងលះជាមួយប្រពន្ធ ដែលជាស្ដ្រីបម្រើការនៅក្នុងកន្លែងស្ប៉ា ដែលមានឈ្មោះថា Azana នេះតែម្ដង។

ដោយ ៖ សូរីយ៉ាប្រភព ៖ AFP/VE