ព័ត៌មានអន្តរជាតិ ៖ អាគារទំនេរមួយ បានដួលរលំ និងសង្កត់ពីលើហាងទំនិញមួយកន្លែងស្ថិតក្នុងក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក  ដែលបានបណ្តាលអោយមនុស្សពីរនាក់  បានសា្លប់បាត់បង់ជីវិត  ខណៈ ១៣  នាក់ផ្សេងទៀត  បានទទួលរងរបួសធ្ងន់ និងស្រាល    ក៏ដូចជា  មួយចំនួនផ្សេងទៀត  បានជាប់នៅក្រោមគំនរថ្មបាក់រលំទាំងនោះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសCNN ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ។

width=430

គួរបញ្ជាក់ផងដែរថា​  ករណីរលំបាក់អាគារខាងលើនេះ  បានកើតឡើងកាលពីវេលាព្រឹកម្សិលមិញនេះ។ លើសពីនេះ   ប្រភពសារព័ត៌មានដដែល  បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា   ភ្លាមៗនោះ  ក៏មានការចូលរួមអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញ  ដោយធ្វើការរុករកជនរងគ្រោះ       និង បញ្ចូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ  ដើម្បីធ្វើសង្គ្រោះបន្ទាន់ តាមដែលអាចធ្វើទៅបាន។

width=428

យ៉ាងណាមិញ បើយោងតាមសម្តីចៅហ្វាយក្រុង  លោក  Michael  Nutter  អោយដឹងថាពួកយើងមិនបានដឹងថា    មានមនុស្សប៉ុន្មាននាក់នោះទេ  នៅក្នុងហាងមួយនេះ  អំឡុងពេលនៃការបាក់រលំ ដូច្នេះ  ក្រុមការងារជួយសង្រ្គោះបន្ទាន់យើងខ្ញុំ  និងប្រឹងប្រែងអោយអស់ពីលទ្ធភាពក្នុងការរុករកជនរងគ្រោះ។

width=427

ដោយឡែក ជនរងគ្រោះទាំង ១៣ រូប  ដែលបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងនោះ ជនរងគ្រោះ ៥ នាក់ បានធូរស្រាល និងចេញពីមន្ទីរពេទ្យហើយ ។ គួររំឭកផងដែរថា      ការបាក់រលំសំណង់អាគារមួយនេះ​  បានកើតឡើងអំឡុងពេលនៃការវាយកំទេចចោល    នេះបើយោងតាមការអះអាងពីលោក  Lloyd  Ayers  ស្នងការប៉ូលីសមកពីអង្គភាពពន្លត់អគ្គីភ័យ៕

ដោយ ៖ រិទ្ធីប្រភព ៖ cnn