យល់ដឹង ៖ ជារឿយៗតើអ្នកមានអារម្មណ៍ថា ឯកោមែនទេ? ភាពឯកោអាចជះឥទ្ធិពលទៅលើអ្នក បើទោះបីជានៅម្នាក់ឯង ឬនៅក្នុងចំណោមវ៉ូងមនុស្សក៏ដោយ ព្រោះអារម្មណ៍នេះតែងតែកើតឡើង ជារឿងធម្មតាទៅហើយ ។ 

ការរស់នៅម្នាក់ឯង វាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា ឯកោខ្លះមែន ប៉ុន្តែប្រសិនបើអ្នកស្ថិតក្នុងទំនាក់ទំនងស្នេហាណាមួយ ហើយស្នេហានោះមិនសមបំណង វារឹតតែធ្វើឲ្យមានអារម្មណ៍យ៉ាប់ជាងនេះទៅទៀត ។ ដូច្នេះហើយសូមរីករាយជាមួយនិងសំណាងដែលអ្នកកំពុងមានពេលនេះ ហើយធ្វើរឿងខាងក្រោម ដើម្បីបំបាត់អារម្មណ៍ឯកោ អ្នកដែលកំពុងតែខ្លាចនឹងការប្រឈមមុខជាមួយនិងវា ៖ 

១. បង្កើនគម្រោងដែលអ្នកត្រូវធ្វើ ដើម្បីឲ្យខ្លួនឯងល្អប្រសើរឡើង មុនពេលឈានទៅដល់ភាពឯកោ 

/

២. ស្តាប់ចម្រៀង មើលកុន ដាំដើមឈើ ដាំផ្កា 

/

៣. សាកងាកមុខមកធ្វើការងារស័្មគ្រចិត្ត បានទាំងបុណ្យ ចិត្តក៏សប្បាយទៀត 

/

៤. ប្តូរមកធ្វើអ្វីថ្មីៗ ដូចជាគូរគំនូរ និងឬការងារថ្មី ដែលអ្នកមិនធ្លាប់ធ្វើពីមុនមក ដើម្បីឲ្យទទួលបានអារម្មណ៍ប្លែកៗ 

/

រូបតំណាង

៥. សម្មាធិក គឺជាវិធីស្ងប់ស្ងាត់បំផុត និងជួយឲ្យអ្នកកាន់តែធូរស្បើយចិត្ត ព្រមទាំងមិនគិតច្រើន នាំឲ្យអារម្មណ៍ឯកោនោះឡើយ 

/

៦. ហាត់ប្រាណ ជាវិធីពិសេសសម្រាប់អ្នកមានបញ្ហាខ្លាំងផ្លូវចិត្ត និងមានអារម្មណ៍ថា ឯកោជារឿយៗ

/

៧. ខលទៅគ្រួសារ ឬមិត្តភក្តិ បបួលគ្នាចេញក្រៅ និយាយលេង ទៅកន្លែងដែលអ្នកចូលចិត្តផ្សេងៗ 

/

៨. ទៅជួបគ្រូពេទ្យ ដើម្បីធ្វើការព្យាបាលខាងផ្លូវចិត្ត ៕

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thelist