ប្លែកៗ ៖ មន្រ្តីប៉ូលីស គូសបញ្ជាក់ឲ្យដឹងថា ក្រុមការងាររបស់ខ្លួន បានជួយដល់បេក្ខភាពបុរសម្នាក់ ដែលមមើដើរចេញពីបន្ទប់សណ្ឋាគាររបស់ខ្លួន ទាំងអាក្រាតកាយ ចេញទៅខាងក្រៅ នៃទីក្រុង Manchester ។ ប្រភពបញ្ជាក់ឲ្យដឹងថា បុរសដែលគេងមមើ រហូតដល់ថ្នាក់ដើរទាំងអាក្រាត កាយចេញពីសណ្ឋាគារ ទៅកាន់ទីសាធារណៈ នៃផ្លូវ Chorlton វេលាម៉ោង ៤ និង ៣០ នាទីទាបភ្លឺ ។ ប៉ូលីសពី Greater Manchester Police បញ្ជាក់ឲ្យដឹងថា នេះគឺជាករណីដ៏កម្របំផុត ពាក់ព័ន្ធនឹង គេងមមើ រួចដើរទាំងអាក្រាតកាយ ។ ទោះជាយ៉ាងណាក៏ដោយចុះ អត្តសញ្ញាណបេក្ខភាព បុរស ដែលរងនូវការអាម៉ាស ក្រោយដើរមមើទាំងអាក្រាតកាយរូបនេះ មន្រ្តីប៉ូលីស ពុំបានគូសបញ្ជាក់ ឲ្យ ដឹងនោះទេ ៕

/

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី