ព័ត៌មានអន្តរជាតិ ៖ លេចចេញនូវរូបភាព​ ក៏ដូចជាវីដេអូភពផែនដីនៅពេលរាត្រី ដែលជាការថតពីលើលំហអាកាស  របស់អង្គការ ​ NASA  នេះបើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានបរទេស sciencespacerobots កាលពីពេលកន្លងទៅនេះ។

width=476

លើសពីនេះទៀត របាយការណ៍ដដែលក៏បានបន្ថែមអោយដឹងផងដែរថា​ ការធ្វើទៅបាននៃការថតរូបភពផែនដី នាពេលរាត្រីយ៉ាងល្អឥតខ្ចោះនេះ គឺជាសមិទ្ធផលស្នាដៃ នៃការថតរបស់ផ្កាយរណប Suomi NPP ។ គួររំឭកផងដែរថា ការថតរូបលើកនេះ  តំបន់អាស៊ីអាគ្នេយ៍ក៏ត្រូវបានផ្តិតជាប់ផងដែរ  ដែលនៅក្នុងនោះ  ព្រះរាជាណាចក្រកម្ពុជាយើង មិនសូវជាមានពន្លឺនោះទេ មានតែនៅទីកុ្រងតែប៉ុណ្ណោះ  ដោយឡែក​ បើយើងងាកក្រឡេកទៅមើល ឧបទ្វីបកូរ៉េវិញ មានភាពខុសគ្នាស្រឡះតែម្តង     ដែលនៅក្នុងនោះ  ប្រទេសកុម្មុយនីស្ត  កូរ៉េខាងជើង ងងឺតសូន្យសុងពេលរាត្រីខណៈពេលដែលប្រទេសកូរ៉េខាងត្បូង ក៏កំពុងតែរីករាយជាមួយភ្លើងពណ៌ពេលរាត្រី

ដូច្នេះ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ទិដ្ឋភាពរួមនាពេលរាត្រីរបស់ពិភពលោក អស្ចារ្យយ៉ាងណានោះ តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖

ដោយ ៖​ រិទ្ធីប្រភព ៖ sciencespacerobots