អន្តរជាតិ  ៖ ​ យោងតាមគេហទំព័រសារព័ត៌មានបរទេស  ដែលបានចេញផ្សាយ  កាលពីអំឡុងសប្តាហ៍មុននេះ​  បានអោយដឹងថា  បុរសមានទេពកោសល្យស្នាដៃខ្ពស់  វ័យ ៣០ ឆ្នាំម្នាក់ បានធ្វើអោយ Lamborghini លេចរូបរាងឡើង តាមរយៈការបំលែងរថយន្ត Mitsubishi Eclipse 2003។

គួរបញ្ជាក់ផងដែរថា បុរសវ័យ ៣០ ឆ្នាំរូបនោះ ជាជនជាតិ អ៉ុយក្រែន មានឈ្មោះថា Alexander នឹងមានទេពកោសល្យស្នាដៃខ្ពស់ ក្នុងការបំពេញក្តីស្រមៃរបស់ខ្លួន។ លោក Alexander ​​ ក៏បានបញ្ជាក់បន្ថែមផងដែរថាសមិទ្ធផលស្នាដៃមួយនេះ ក៏មានការជួយជ្រុំជ្រែងពីសំណាក់ក្រុមគ្រួសាររបស់គាត់  ក៏ដូចជាមិត្តភក្តិរបស់គាត់ផងដែរ។

យ៉ាងណាមិញ របាយការណ៍ដដែលក៏បានអះអាងផងដែរថា សមិទ្ធផលស្នាដៃថ្មីមួយនេះ  ទម្រាំតែលេចចេញជារូបរាងឡើង ត្រូវបានចំណាយពេលដល់ទៅ ២ ឆ្នាំឯណោះ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ  ដំណើរនៃការបំលែង  Mitsubishi  Eclipse 2003  ​ទៅជា Lamborghini  បានយ៉ាងណានោះ ទស្សនាបណ្តារូបភាពមួយចំនួននៅខាងក្រោមនេះ បន្តិចទៅ ៖

width=485

width=485

width=484

width=483

width=482

width=480

width=480

width=481

width=481

ដោយ ៖ មង្គលប្រភព ៖ Asiaone