គួរយល់ដឹង ៖ បណ្តាប្រិយមិត្តទស្សនិកជនទាំងអស់គ្នា បានដឹងរួចមកហើយមែនទេថា នៅលើពិភពលោកយើងនេះ មានប្រទេសជាច្រើនមែនទែន ដែលនៅក្នុងនោះប្រទេសអ្នកមាន ក៏ដូចជាប្រទេសដែលជាមហាអំណាច ត្រូវបានគេស្គាល់ នឹងបានដឹងឮស្ទើរតែគ្រប់គ្នា។
ដោយឡែក នាពេលនេះទំព័រសារព័ត៌មាន Camnews សូមនាំអារម្មណ៍ទស្សនិកជនទាំងអស់គ្នាងាកក្រឡេកមកមើលអត្តបទ ក៏ដូចជាទិន្នន័យ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស foxbusiness ទាក់ទិនទៅនឹងប្រទេសទាំង ១០ ដែលក្របំផុតនៅក្នុងលោក។
ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ប្រទេសណាមួយដែលជាប់ឈ្មោះជាប្រទេសក្របំផុតនៅក្នុងលោកយើងនេះ ដូច្នេះ សូមធ្វើការតាមដានដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះ ទាំងអស់គ្នាណា ៖
១០ ប្រទេសសៅតូមេ នឹង ព្រីនស៊ីប (ស្ថិតនៅក្នុងទ្វីបអាហ្វ្រិក)
អត្រាភាពក្រីក្រ ៖ ៦៦,២ % ចំនួនប្រជាជន ៖ ១៦៨,៥២៦ នាក់ GDP ៖ ២៤៨ លានដុល្លារ GDP per capita ៖ ១,473 ដុល្លារ
០៩ ប្រទេសសេរ៉ាឡេអូន (ស្ថិតនៅក្នុងទ្វីបអាហ្វ្រិក)
អត្រាភាពក្រីក្រ ៖ ៦៦,៤ % ចំនួនប្រជាជន ៖ ៥,៩៩៧,៤៨៦ នាក់ GDP ៖ ២,២៤ ពាន់លានដុល្លារ GDP per capita ៖ ៣៧៤ ដុល្លារ
០៨ ប្រទេសប៊ូរុនឌី (ស្ថិតនៅក្នុងទ្វីបអាហ្វ្រិក)
អត្រាភាពក្រីក្រ ៖ ៦៦,៩ % ចំនួនប្រជាជន ៖ ៨,៥៧៥,១៧២ នាក់ GDP ៖ ២,៣៣ ពាន់លានដុល្លារ GDP per capita ៖ ២៧១ ដុល្លារ
០៧ ប្រទេសម៉ាដាហ្គាសការ (ស្ថិតនៅក្នុងទ្វីបអាហ្វ្រិក)
អត្រាភាពក្រីក្រ ៖ ៦៨,៧ % ចំនួនប្រជាជន ៖ ២១,៣១៥,១៣៥ នាក់ GDP ៖ ៩,៩៥ ពាន់លានដុល្លារ GDP per capita ៖ ៤៦៧ ដុល្លារ
០៦ ប្រទេសអេរីទ្រា (ស្ថិតនៅក្នុងទ្វីបអាហ្វ្រិក)
អត្រាភាពក្រីក្រ ៖ ៦៩,០ % ចំនួនប្រជាជន ៖ ៥,៤១៥,២៨០ នាក់ GDP ៖ ២,៦១ ពាន់លានដុល្លារ GDP per capita ៖ ៤៨២ ដុល្លារ
០៥ ប្រទេសស្វាស៊ីឡែន (ស្ថិតនៅក្នុងទ្វីបអាហ្វ្រិក)
អត្រាភាពក្រីក្រ ៖ ៦៩,២ % ចំនួនប្រជាជន ៖ ១,០៦៧,៧៧៣ នាក់ GDP ៖ ៣,៩៨ ពាន់លានដុល្លារ GDP per capita ៖ ៣,៧២៥ ដុល្លារ
០៤ សាធារណរដ្ឋកុងហ្គូ (ស្ថិតនៅក្នុងទ្វីបអាហ្វ្រិក)
អត្រាភាពក្រីក្រ ៖ ៧១,៣ % ចំនួនប្រជាជន ៖ ៦៧,៧៥៧,៥៧៧ នាក់ GDP ៖ ១៥,៦៤ ពាន់លានដុល្លារ GDP per capita ៖ ២៣១ ដុល្លារ
០៣ ប្រទេសហ្ស៊ីមបាវ៉េ (ស្ថិតនៅក្នុងទ្វីបអាហ្វ្រិក)
អត្រាភាពក្រីក្រ ៖ ៧២ % ចំនួនប្រជាជន ៖ ១២,៧៥៤,៣៧៨ នាក់ GDP ៖ ៩,៩ ពាន់លានដុល្លារ GDP per capita ៖ ៧៧៦ ដុល្លារ
០២ ប្រទេសអេក្វាទ័រហ្គីនី (ស្ថិតនៅក្នុងទ្វីបអាហ្វ្រិក)
អត្រាភាពក្រីក្រ ៖ ៧៦,៨ % ចំនួនប្រជាជន ៖ ៧២០,២១៣ នាក់ GDP ៖ ១៩,៧៩ ពាន់លានដុល្លារ GDP per capita ៖ ២៧,៤៧៨ ដុល្លារ
០១ ប្រទេសហៃទី (ស្ថិតនៅក្នុងទ្វីបអាមេរិក)
អត្រាភាពក្រីក្រ ៖ ៧៧ % ចំនួនប្រជាជន ៖ ១០,១២៣,៧៨៧ នាក់ GDP ៖ ៧.៣៥ ពាន់លានដុល្លារ GDP per capita ៖ ៧២៦ ដុល្លារ
ដោយ ៖ រិទ្ធីប្រភព ៖ foxbusiness