ព័ត៌មានអន្តរជាតិ ៖ ​បុរសជនជាតិអាមេរិក ដែលហ៊ានយកជីវិតទៅលលេងនឹងមាត់ទ្វារមច្ចុរាជបានប្រកាសអោយដឹងថា ​ នេះគឺជាការដើរប្រថុយជីវិតជាលើកចុងក្រោយរបស់គាត់ ដើម្បីឧទ្ទិសដល់ជីតារបស់ខ្លួន ដែលបានស្លាប់កាលពីឆ្នាំ  ១៩៧៨ ខណៈពេលដែលប៉ុនប៉ង ដើរប្រថុយជីវិតស្រដៀងគ្នានេះ    នេះបើតាមអោយដឹងពីទំព័រសារព័ត៌មានបរទេស  ស្កាយ  ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ ។

width=457

គួររំឭកផងដែរថា បុរសដែលហ៊ានយកជីវិតទៅលលេងនឹងមាត់ទ្វារមច្ចុរាជរូបនោះមានឈ្មោះថា Nik Wallenda ជាជនជាតិអាមេរិក ហើយគាត់ត្រូវបានរកអោយឃើញថា ជារឿយៗតែងតែដើរលើខ្សែព្រ័ត្រ ដែលមានពេលខ្លះ គាត់ក៏មិនមានការបំពាក់នូវគ្រឿងការពារអោយបានគ្រប់គ្រាន់ថែមទៀតផង។

width=455

ដោយឡែក  នាពេលនេះ បុរសជនជាតិអាមេរិក  វ័យ  ៣៤  ឆ្នាំរូបនេះ ត្រូវបានរកអោយឃើញសាជាថ្មីផងដែរថា  គាត់ពិតជាហ៊ាននោះហ៊ាន  ខណៈពេលដែលហ៊ានដើរសួព្រ័ត្រ  នៅពីលើទន្លេLittle Colorado River ដែលមានកំពស់ដល់ទៅ ៤៥៧​ មែត្រ ។ គួរបញ្ជាក់ផងដែរថា នៅក្នុងអំឡុងឆ្នាំ ២០១២ លោក  Wallenda  បានបំបែកឯកទគ្គកម្មក្នុងការដើរសួព្រ័ត្រ ពីលើទឹកធ្លាក់ Niagara Falls  ដែលមានរយៈកំពស់ខ្ពស់ជាងគេបំផុត ក្នុងរយៈពេល ១១៦ ឆ្នាំចុងក្រោយនេះ៕

ដោយ ៖ ពិសិដ្ឋប្រភព​ ៖ ស្កាយ