Bastian Schweinsteiger និង Andrea Pirlo គឺជាការប្រឈមមុខដ៏គួរអោយចាប់អារម្មណ៍បំផុតក្នុងការប្រកួតរវាងអាឡឺម៉ង់ និងអ៊ីតាលី ដែលប្រព្រឹតឡើងនៅយប់នេះ។

Bastian Schweinsteiger vs Andrea Pirlo

/

Schweinsteiger មិនមែនជាកីឡាករដែលលេចធ្លោនៅលើទីលាននោះទេ ប៉ុន្ដែ កីឡាកររូបនេះមានយុទ្ធសាស្ដ្រដ៏អស្ចារ្យ សមត្ថភាពបណ្ដើរបាល់រយៈចម្ងាយឆ្ងាយបានល្អ និងមានការប្រថុយខ្លាំង។ ទន្ទឹមនឹងនេះ ដោយសារតែកម្លាំងកាយ ភាពច្នៃប្រឌិត Schweinsteiger អាចបញ្ចេញការវាយលុកក្នុងពេលទាល់ច្រក ឬការទាត់បញ្ចូលទីនៅពេលមានការពិន័យ។

នៅក្នុងការប្រកួតជាមួយ អ៊ីតាលីនៅយប់នេះ Schweinsteiger ត្រូវបានប្រគល់ភារកិច្ចសំខាន់មួយ។នោះគឺការគ្រប់គ្រង Andrea Pirlo។ តាមដានការសំដែងរបស់ Andrea Pirlo ចាប់តាំងពីដំបូងមក ពុំមានអ្នកណាជឿថា កីឡាកររូប មានអាយុ ៣៣ឆ្នាំនោះទេ។ នេះអាចជាគន្លឹះជោគជ័យមួយរបស់ Azzurri នៅរដូវ EURO នេះ។

Thomas Muller vs Giorgio Chiellini

/

នៅក្នុងការប្រកួតមួយភាគបួនផ្ដាច់ព្រ័ត្រជាមួយក្រិក Thomas Muller មិនបានចូលរួមក្នុងក្រុមផ្លូវការនោះទេ។ ប៉ុន្ដែ ការប្រកួតជាមួយនឹង អ៊ីតាលី យប់នេះ គ្រូបង្វឹក Joachim Low អាចនឹងប្រើប្រាស់កីឡាករខ្សែប្រយុទ្ធនេះ ដោយសារថា បទពិសោធ និងសមត្ថភាពត្រូវបានបញ្ជាក់ដោយពណ៌អាវMannschaft។

អ្នកដែលមានតូនាទី គ្រប់គ្រង Thomas Muller ក្នុងការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រយប់នេះគឺ Giorgio Chiellini ដែលជាខ្សែការពារ មានកម្លាំង និងសមត្ថភាពនឹងនរបំផុតរបស់ក្រុមអ៊ីតាលី ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ នៅក្នុងការប្រកួតមួយភាគបួននៃជុំផ្ដាច់ព្រ័ត្រដែលជួបនឹងអង់គ្លេសChiellini ​មិនបានចូលរួមដោយសារមានរបួស។ ប៉ុន្ដែ Chiellini នឹងវិលត្រឡប់មកវិញ ចាប់ពីជុំពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយនេះនឹងជាឧបសគ្គធំចំពោះ Thomas Muller និងក្រុមអាឡឺម៉ង់។

Miroslav Klose vs Andrea Barzagli

/

បើទោះជាមានអាយុ ៣៤ឆ្នាំ ប៉ុន្ដែ Miroslav Klose នៅតែបង្ហាញពីការត្រៀមខ្លួនជាស្រេចក្នុងពណ៌អាវMannschaft ។ នៅក្នុងការប្រកួតជុំមួយភាគបួននៃជុំផ្ដាច់ព្រ័ត្រដែលជួបជាមួយក្រិក ខ្សែប្រយុទ្ធ Lazio បានធ្វើអោយមានសង្ឃឹមដល់គ្រូបង្វឹក Joachim Low ដោយការទាត់បញ្ចូលទី បង្កើនគ្រាប់បាល់ឡើង៣ ទល់នឹង ១ ។

ប៉ុន្ដែ Miroslav Klose នឹងត្រូវប្រឈមនឹង Andrea Barzagli ដែលជាកីឡាករខ្សែការពារដ៏ឆ្នើមបំផុតរបស់អ៊ីតាលី។ ជាមួយនឹងសមត្ថភាពតាមគ្រាប់បាល់ Andrea Barzagli បានធ្វើអោយក្រុមកីឡកររបស់អង់គ្លេសមិនអាចទាត់បញ្ចូលទីបាន។ នេះនឹងក្លាយជាឧបសគ្គធំសម្រាប់ Klose ។ Mesut Ozil vs Daniele De Rossi

/

ជាមួយនឹងការផ្លាស់ប្ដូរយុទ្ធសាស្ដ្រ គ្រូបង្វឹក Joachim Low បានធ្វើអោយ Mesut Ozil មានឥទ្ធិពលនៅក្នុងក្រុម Mannschaft។ ប្រសិនត្រូវបានរក្សាកម្រិតនោះ ខ្សែប្រយុទ្ធរបស់ Real Madrid នឹងក្លាយជាប្រការគួរអោយខ្លាចបំផុតរបស់អាឡឺម៉ង់។ ប៉ុន្ដែ ការប្រកួតនៅយប់នេះ Ozil នឹងត្រូវប្រឈមមុខនឹង​ Daniele De Rossi ជាកីឡករដែលមានសកម្មភាពយ៉ាងល្អក្នុងពណ៌អាវរបស់ Azzurri នៅរដូវកាល EURO នេះ។ Mats Hummels vs Antonio Cassano

/

ការប្រកួតដ៏គួរអោយចាប់អារម្មណ៍របស់ Mats Hummels ​ក្នុងការប្រកួតកន្លងមករបស់ក្រុមអាឡឺម៉ង់បានធ្វើអោយអតីតកីឡាករ Mannschaft គឺ Olaf Thon នឹកឃើញដល់រូបភាពដ៏អស្ចាររបស់ Franz Beckenbauer។

នៅក្នុងការប្រកួតយប់នេះជាមួយ អ៊ីតាលី កីឡាករ Mats Hummels នឹងត្រូវប្រឈមជើងដាក់គ្នាជាមួយAntonio Cassano ។ សមត្ថភាពតាមគ្រាប់បាល់ដ៏ល្អរបស់ Dortmund នឹងជាឧបសគ្គដ៏ធំសម្រាប់កីឡាករដែលកំពុងពាក់អាវ AC Milan ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ BD