អគ្គលេខាធិការអង្កការសហប្រជាជាតិ លោក Ban Ki-moon បានមានប្រតិកម្មទៅនឹងរដ្ឋាភិបាលប្រទេសស៊ីរី ដែលបានប្រើឧទ្ធម្ភាគចក្រក្នុងការវាយប្រហារ ក៏ដូចជាបានរិះគន់ទៅនឹងអំពើហិង្សាដែលបានកើនឡើងនាពេលថ្មីៗនេះ ។
បើយោងតាមសេចក្តីថ្លែងការណ៍បានអោយដឹងថា៖ អង្កការសហប្រជាជាតិ បន្តសង្កេតទៅនិងវិបត្តិប្រទេសស៊ីរី ដែលតាមរបាយការណ៍បានអោយដឹងថា ការប៉ះទង្គិចរវាងរដ្ខាភិបាលជាមួយនិងក្រុមបាតុករប្រឆាំងមានការកើនឡើង។

រដ្ឋាភិបាលបើកការប្រយុទ្ធទ្រង់ទ្រាយធំដោយបានប្រើអាវុធធន់ធ្ងន់ ក៏ដូចជាការបាញ់រះពីឧទ្ធម្ភាគចក្រ ទៅលើ Talbiseh និង Rastan ជាលទ្ធផលបានធ្វើអោយជនស៊ីវិលបានស្លាប់ ក៏ដូចជារងរបួសធ្ងន់។ លោកអគ្គលេខាធិការអង្កការសហប្រជាជាតិបានសង្កត់ធ្ងន់ ទៅលើវត្តមានរបស់អង្កការនេះ ចំពោះវិបត្តិប្រទេសស៊ីរី ត្រូវតែមានធ្វើអន្តរាគមន៍ក្នុងការស្តារទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលស៊ីរី។

នៅក្នុងបរិបទនេះ UN ក៏មានផែនការក្នុងការស៊ីបអង្កេត និងមានការសម្របសម្រួលទៅលើកងកំលាំងរដ្ឋាភិបាលដែលបានវាយប្រហារទៅលើជនស្លូតត្រង់នៅតាមតំបន់ផ្សេងៗ។ លោកបានធ្វើការស្តីបន្ទោស ទៅនឹងអំពើហិង្សាលើកនេះ ដែលបានវាយប្រហារទៅលើជនស្លួតត្រង់ដែលវាអាចនឹងកើតមានឡើងនូវវិបត្តិមនុស្សជាតិ។ លោកបានស្នើសុំភាគីទាំងសងខាង អោយមានបទឈប់បាញ់ អាចនឹងដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងរនេះ ដែលត្រូវបានអោយឈ្មោះថា គំរោងទី៦ បើមិនដូច្នេះទេ នឹងប្រឈមមុខចំពោះមុខច្បាប់អន្តរជាតិ៕
ដោយ ៖ រិទ្ធីប្រភព ៖ guardian