យល់ដឹង៖ យើងតាមការសិក្សាស្រាវជ្រាវថ្មីៗមួយ នៃសាកលវិទ្យាល័យ East Anglia Nor-wich ប្រទេសអង់គ្លេស បានអោយដឹងថា មនុស្សអាចមានសេចក្ដីសុខច្រើន បើសិនជាគេរូមភេទបានត្រឹមត្រូវ និងតាមពេលវេលាជាក់លាក់ល្អ។

width=457

តាមការអោយដឹង ពីកាស្រាវជ្រាវខាងលើបានអោយដឹងថា ទាំងមនុស្សប្រុស ស្រីបើសិនគេរូមភេទ បានបួនដងក្នុងមួយសប្ដាហ៍​ នោះគេនឹងមានសុខភាពកាន់តែល្អ។ ចំពោះស្ដ្រីវិញ គេនឹងមានថាមពលកាន់តែខ្លំាង ប្រព័នការពារភាពស៊ាំ (Immunity) រឹងមាំ និងមានអារម្មណ៍ផ្លូវភេទកាន់តែខ្ពស់។ លើសពីនេះ ស្រ្ដីកាន់តែគេងបានលក់ស្រួល និងបរិភោគអាហារកាន់តែបានច្រើនផងដែរ។

width=457ទោះបីជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត Dave Mothonin គ្រូពេទ្យនៃសាកលវិទ្យាល័យNorwhich បានផ្ដល់យោបល់ថា ការរូមភេទដែលមានអាយុវ័យក្មេង និងញឹកញាប់ពេក ក៏អាចផ្ដល់ផលអាក្រក់ដល់ស្រ្ដីដែរ៕

ដោយ៖ នារីប្រភព៖​ dailymail