
ក្មេងប្រុសម្នាក់ បានរកឃើញឆ្អឹងខ្ចីមួយនៅក្នុងសាំងវិច បន្ទាប់ពីគេបានញុំាសំាងវិចមួយដែលមានរស់ជាតិសាច់គោ។ Ryan Hart បាននិយាយថា ខ្ញុំបានញុំាសាំងវិចមួយដុំ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលខ្ញុំខាំទៅប៉ះវត្ថុរឹងមួយ ហើយខ្ងុំញុំាទៅមានរស់ជាតិដូចជ័រកៅស៊ូ បន្ទាប់មកខ្ញុំបានស្តោះវាចេញ។ ខ្ញុំសាកល្បងរស់ជាតិរបស់វា មានរស់ជាតិដូចជាម្រាមដៃ ដែលមានសាច់នៅពីលើ។ ពិតណាស់វាជា ម្រាមដៃបុគ្គលិកធ្វើការនៅក្នុងហាងនោះពិតប្រាកដមែន។ ក្មេងប្រុសHart អាយុ១៤ឆ្នាំ បានប្រាប់ប្រជាពលរដ្ឋនៅតំបន់នោះកាលពីថ្ងៃពុធថា ខ្ញុំបានក្អួត ដោយសារតែ វាមានរស់ជាតិស្អុយអាក្រក់ខ្លាំងណាស់។ បុគ្គលិកទីនោះបានបញ្ជាក់ថា នាងកាត់ម្រាមដៃរបស់នាងដាក់លើកន្លងចំអិចសាច់មួយ និង បានចេញពីកន្លែងធ្វើការយ៉ាងប្រញាប់ដោយមិនបានប្រាប់នរណាម្នាក់ឲ្យដឹង។ លោក John Gray អ្នកនាំពាក្យមកពី Atlantabased Arby's បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ សុំទោសអ្វីដែលគាត់បានវិន័យខុស។ គាត់បន្តថា Arby's កំពុងតែធ្វើការអង្កេត ប៉ុន្តែគាត់បានផ្តាច់ជ្ញាថា ហាងJackson នឹងបិទទ្វាក្នុងពេលឆាប់ៗនេះ នៅពេលដែលគេរកឃើញការពិត។ បុគ្គលិករងគ្រោះត្រូវបានព្យាបាលនៅក្នុងមន្ទីពេទ្យមួយកន្លែង។ ម្តាយរបស់Ryan លោកស្រី Vail និយាយថា វាពិតជាមិនគួរឲ្យជឿសោះ! នាង និង មិត្តភក្តិរបស់នាង Joe Wheaton បាននាំRyan និងប្អូនប្រុសអាយុ១១ឆ្នាំរបស់គេ ទៅកន្លែងប៉ូលីស និងប្រាប់ថាកូនប្រុសរបស់នាង និយាយលេងសើចទេ នៅពេលដែលកូនប្រុសរបស់គាត់និយាយថា គេបានរកឃើញម្រាមដៃនៅក្នុងសាំងវិច។តើនរណាម្នាក់ដែលបាត់ម្រាមដៃ ហើយនៅបន្តការលក់អាហារនៅក្នុងហាងទៀត? ខ្ញុំមិនជឿទេ លោកស្រីVail បន្តទៀតថា នាងបានទូរស័ព្ទ ទៅ៩៩១ និង និយាយជាមួយប៉ូលីសនៅមន្ទីរពេទ្យមួយ ដែលកូនរបស់គាត់កំពុងសំរាកព្យាបាល។
ដោយៈ វណ្ណៈ
ប្រភពៈ gazette