ការប្រើរូបមន្ដធម្មជាតិ គឺជាវិធីដ៏ប្រសើរ ដើម្បីធ្វើឱ្យរោមភ្នែកវែងស្អាត ដោយសាររូបមន្ដទាំងនោះ ប្រើនូវគ្រឿងផ្សំសិប្បនិម្មិតក្នុងកម្រិតតិចបំផុត ហើយភ្នែករបស់អ្នកក៏ងាយនឹងទទួលរងប្រតិកម្មជាមួយនឹងសារធាតុផ្សំទាំងនោះដែរ។

ភ្នែករបស់អ្នក គឺជាផ្នែកដ៏សំខាន់មួយនៃរូបសម្បត្ដិរបស់អ្នក។ អ្នកអាចស្លៀកពាក់ស្អាតៗចេញទៅក្រៅ ព្រមទាំងគ្រឿងអលង្ការផ្សេងៗ ប៉ុន្តែប្រសិនបើការតុបតែងមុខរបស់អ្នកខុសបច្ចេកទេសនោះ ការបង្ហាញខ្លួនរបស់អ្នកចំពោះសាធារណជន ក៏មិនបានល្អប្រសើរដូចចិត្ដប្រាថ្នារបស់អ្នកដែរ។ ដោយហេតុនេះ រោមភ្នែករបស់អ្នកដើរតួនាទីយ៉ាងសំខាន់។ រោមភ្នែកវែងផ្តល់ឱ្យអ្នកនូវទំនុកចិត្តលើមុខរបស់អ្នក។ ខាងក្រោមនេះ យើងសូមណែនាំនូវរូបមន្ដធម្មជាតិមួយចំនួន ដើម្បីជួយឱ្យរោមភ្នែករបស់អ្នកវែងស្អាត ដែលមិនប៉ះពាល់ដល់សុខភាព៖
១. ប្រេងអូលីវ៖ ប្រេងអូលីវសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលជំនួយដល់ការលូតលាស់ដ៏ល្អឥតខ្ចោះ ដល់រោមភ្នែក។ ហើយ រូបមន្ដទៀតសោត ក៏មានលក្ខណៈងាយស្រួលក្នុងការធ្វើផងដែរ៖

- ជ្រលក់ម្រាមដៃរបស់អ្នក ចូលទៅក្នុងប្រេងអូលាវ ហើយលាបទៅលើឫសរោមភ្នែករបស់អ្នក។
- អ្នកនឹងកត់សម្គាល់ពីការលូតលាស់ជាលំដាប់ ហើយនិងមើលឃើញថា រោមភ្នែករបស់អ្នក មានសុខភាពល្អថែមទៀតផង ។
- វាមិនបង្កជាបញ្ហាអ្វីនោះទេ ប្រសិនបើអ្នកចង់ប្រើវាក្នុងអំឡុងពេលថ្ងៃ ទោះបីជាយើងណែនាំឱ្យប្រើវាមុនពេលគេងក៏ដោយ។
២. ប្រេងដូង៖ ប្រេងដូងនេះ មិនត្រូវបានកំណត់ចំនួនប្រើប្រាស់ នោះទេ។ វីតាមីន ដែលមាននៅក្នុងប្រេងដូងធ្វើឱ្យវាក្លាយជា វិធីធម្មជាតិដ៏ល្អឥតខ្ចោះ សម្រាប់ការថែទាំលក្ខណៈផ្ទាល់ខ្លួនរបស់យើង។ 
- នៅពេលនិយាយអំពីរោមភ្នែករបស់អ្នក ប្រេងដូងនេះ ជួយរក្សាឱ្យរោមភ្នែក មានសុខភាពល្អ ពោលគឺធ្វើឱ្យរោមភ្នែកដុះវែង និងភ្លឺរលោង។
- ប្រេងដូងនេះ ក៏ត្រូវបានគេប្រើដូចគ្នា ទៅនឹងប្រេងដទៃទៀតដែរ។
ខណៈពេលដែលវាពិបាករក នៅក្នុងតំបន់ខ្លះនោះ ឥឡូវនេះ លោកអាចរកជាវបាន នៅស្ទើរតែគ្រប់ហាងលក់អាហារធម្មជាតិ និងសូម្បីតែផ្សារទំនើប។
៣. ស៊ុតចំណែកពណ៌ស សារធាតុ ដែលល្អអស្ចារ្យ ដែលយើងអាចរកបាននៅក្នុងស៊ុតចំណែកស គឺជាតិប្រូតេអ៊ីនរបស់វា។ វាមិនត្រឹមតែជួយអ្នក ក្នុងការដុតកម្ទេចជាតិខ្លាញ់ និងបង្កើនម៉ាស់សាច់ដុំរបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងមានសំខាន់សម្រាប់សក់របស់អ្នកទៀតផង។

ជាការពិត ស៊ុតចំណែកស ត្រូវបានគេរកឃើញ នៅក្នុងសាប៊ូកក់សក់បែបធម្មជាតិជាច្រើនប្រភេទ។ ថ្វីបើ វាមានភាពស្មុគស្មាញជាងឱសថដទៃទៀតក៏ដោយចុះ តែវាមានប្រសិទ្ធភាពខ្លាំងណាស់សម្រាប់សុខភាពសក់។ នេះគឺជាវិធីដ៏ល្អបំផុត ក្នុងការប្រើប្រាស់វា៖
- យកស៊ុតចំណែកសដាក់ក្នុងចាន ដោយមិនចាំបាច់វាយវាបំបែក។
- លាបវាទៅលើរោមភ្នែករបស់អ្នក ពីឫសរហូតដល់ចុង ដោយចុងម្រាមដៃរបស់អ្នក។
- រង់ចាំរយៈពេល ១០ នាទី ទើបលាងជម្រះ ជាមួយទឹកក្តៅឧណ្ហៗ។
- អនុវត្ដបែបនេះឱ្យបាន ៣ ដងក្នុងមួយសប្តាហ៍ ៕

ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ steptohealth