បាំរាំង៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃ ៣ ធ្នូម្សិលមិញនេះថា បុរសពីរនាក់ត្រូវបានក្រុមតម្រួតគយ នៃប្រទេសបារាំងធ្វើការចាប់ខ្លួន ខណៈដែលបុរសទាំងពីរនាក់នោះ បានដាក់លុយក្រោមកៅអី រថយន្ដចំនួន ១.៨ លានអឺរ៉ូ ហើយឆ្លងកាត់ពីប្រទេសមួយទៅ ប្រទេសមួយ។

តាមការអោយដឹងពីក្រុមគយ នៃប្រទេសបារាំងបានអោយដឹងថា រថយន្ដ Audi A6 ដែលផ្ទុកលុយអឺរ៉ូជាច្រើនបែបនេះ ត្រូវបានឃាត់ខ្លួនតាំងពីដើមខែមុនមកម្លេះ ពោលគឺនៅតាមដងផ្លូវ Schwindratzheim នៃប្រទេសបារាំង ប៉ុន្ដែគេទើបតែបើកការស្រាវជ្រាវ និងចុះផ្សាយជាអត្ថបទក្នុងដើមខែធ្នូនេះ។

លោក Marc Steine ប្រធានការិយាល័យតម្រួតគយ ក្នុងប្រទេសបារាំង បាននិយាយថាទោះបីជាយ៉ាងណាក៏ដោយ ក៏បុរសដែលជាជនជាតិចិនពីរនាក់ រស់ក្នុងប្រទេសប៉រទុយហ្គាល់ដៃលបានដឹកលុយចូលទៅកាន់ប្រទេសបារាំងនេះ មិនត្រូវបានបញ្ចេញឈ្មោះទេ។
តាមការសាកសួរពីតុលាការ៖ ជនសង្ស័យបាននិយាយថា គេដឹកលុយច្រើនបែបនេះ គឺក្នុងគោលបំណងសម្រាប់ការកម្សាន្ដ និងបន្ដទៅព្យាបាលជម្ងឺ នៅឯប្រទេសអូស្រ្ដាលីប៉ុណ្ណោះ។
ដោយ៖ រក្សាប្រភព៖ dailymail