ថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទ Samsung ទើបធ្វើការបង្ហាញនូវ Galaxy Beam ដែលជាប្រភេទទូរស័ព្ទស្មាតហ្វូនដែលអាចបញ្ចាំង Slide បានទំហំ 50 inch ។
ចំនុចដែលគួរឲ្យសរសើររបស់ Galaxy Beam នោះគឺបើទោះជាវាមានបំពាក់នូវ Projector ខាងក្នុងប៉ុន្តែវានៅតែរចនាម៉ូដតូចស្តើងមិនមែនធំៗដូច Projector ផ្សេងទៀតឡើយ។ គុណសម្បត្តិនេះជួយឲ្យយើងមានភាពងាយស្រួល អាចប្រើវាបានរៀងរាល់ថ្ងៃ ដោយមិនចាំបាច់ខ្វាយខ្វល់ពីទំហំរូបរាងរបស់វាថាពិបាកយកតាមខ្លួន។ កាណុងសំរាប់បញ្ចាំង Slide ត្រូវបានបំពាក់នៅផ្នែកខាងលើនៃទូរ-ស័ព្ទ ដែលអាចបញ្ចាំងរូបភាព រឺវីដេអូបានចំងាយប្រហែល២ម៉ែត្រ និងបានទំហំប្រហែល 50 inch។

ទូរស័ព្ទបញ្ចាំង Slide Samsung Galaxy Beam.
របៀបប្រើប្រាស់ Projector ពិតជាមានភាពងាយស្រួល, Samsung បានធ្វើនូវប៊ូតុងដាច់ដោយឡែកមួយនៅជ្រុងខាងស្តាំនៃទូរស័ព្ទ។ នៅពេលចុចប៊ូតុងនោះ Projector នឹងចាប់ផ្តើមដំណើរការ ហើយវានឹងបញ្ចាំងនូវអ្វីដែលមាននៅក្នុងអេក្រង់ទូរស័ព្ទនៅលើផ្ទៃណាមួយដែលអ្នកបញ្ចាំង Slide។ មិនតែប៉ុណ្ណោះនៅពេលអ្នកចុច និងទុក Slide ចោលមានកម្មវិធីមួយនឹងលោតឡើងនៅលើអេគ្រង់ ដែលមានឈ្មោះថា Quick pad។ Quick pad មាន Tool ជាច្រើននៅក្នុងនោះរួមមាន Mouse និងប៊ិចគូរដែលអ្នកអាចប្រើវាក្នុងការចង្អុលបង្ហាញចំនុចណាមួយនៅលើអេក្រង់ដោយផ្ទាល់ដល់អ្នកទស្សនា។
Galaxy Beam ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 2.3, CPU Dual Core ល្បឿន 1GHz។ វាបំពាក់នូវអេក្រង់ទំហំ 4 inch, កំរិតពន្លឺ 480 x 800 pixel, Camera 5 Megapixel(ខាងក្រោយ)1.3 Megapixel(ខាងមុខ), ថតវីដេអូ HD។ Samsung Galaxy Beam មាន RAM ដល់ទៅ 6GB, មេម៉ូរីក្នុង 8GB អាចបន្ថែមមេម៉ូរីក្រៅបានតាមកាត microSD។ វាមានរាងក្រាស់បន្តិចបើប្រៀបនឹងស្មាតហ្វូនដែលមិនមាន Projector, ថ្ម 2.000 mAh, 3G, Wifi, Bluetooth។ ចំពោះតំលៃវិញគឺប្រហែលជាង ៦០០USD(តំលៃក្នុងគេហទំព័រ mainguyen វៀតណាម)៕










ដោយ៖ សិលាប្រភព៖ mainguyen & tte