ព័ត៌មានកីឡា៖ ជុំវិញបញ្ហា ដែលកំពុងតែមានគំនៀបសង្កត់ខ្លាំងមកលើលោក Louis Van Gaal ខណៈដែលទម្រង់នៃការដឹកនាំកាន់តែធ្លាក់ចុះធ្វើឲ្យក្លឹប Man United កាន់តែផ្អៀងខ្លួនមកក្រោមបន្ដិចម្ដងៗ លោក Harry Redknapp ស្រែកក្ដែងៗថា ស្ថានភាពពេលនេះ បើទោះបីជាលោក Sir Alex Ferguson ក៏មិនអាចសង្គ្រោះបានដែរ។ 

ក្លឹបបិសាចក្រហម Man United បានធ្លាក់ខ្លួនមកឈលើលំដាប់លេខរៀងទី ៥ក្នុងតារាង Premier League ក្រោយពេលមួយការប្រកួតចុងក្រោយត្រូវក្លឹប Southampton គៀបស៊ីក្នុងទឹកដីរបស់ខ្លួនក្រោមលទ្ធផលពិន្ទុ ០-១ ។ លទ្ធផលបង្ហាញបានធ្វើឲ្យលោក Louis Van Gaal ចង់ចាកចេញពីតំណែង​ ប៉ុន្ដែដោយសាមានការជ្រោមជ្រែងពីសំណាក់អនុប្រធានក្លឹប បន្ដឲ្យពិចារណាម្ដងទៀត មុននឹងសម្រេច។ 

លោក Harry Redknapp ប្រធានក្លឹបបាល់ទាត់ Wimborne Town និងជម្រើសជាតិ អង់គ្លេស មិនបាន​ ធ្វើការស្ដីបន្ទោសចំពោះលោក Louis Van Gaal អ្វីនោះទេ ដោយឡែកគាត់ក៏បានបញ្ជាក់ប្រាប់មក​វិញថា ក្លឹប Man United បើទោះបីជាមាន លោក Sir Alex Ferguson ក៏មិនអាចលើកពាន Premier League បានឡើយក្នុងស្ថាន​ភាពនេះ។ 

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar