ពីរដ្ឋធានីវ៉ាស៊ីនតោន ៖ មនុស្ស ក៏ដូចជាឡានមួយចំនួន ត្រូវបានអណ្តែត  និងលិចចូលទៅក្នុងទន្លេ បន្ទាប់ពីធ្លាក់ចូលក្នុងទឹកទន្លេ Skagit ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីមានការដួលរលំបាក់ស្ពានមួយនេះ    នេះបើយោងតាមសេចក្តីរាយការណ៍ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ​ ដែលទើបតែបានចេញផ្សាយមុននេះបន្តិច។

width=421

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា មនុស្ស ៣ នាក់ត្រូវបានជូយសង្គ្រោះ ក៏ប៉ុន្តែ   មិនទាន់មានរបាយការណ៍បញ្ជាក់ថា  មានមនុស្សរងរបួសធ្ងន់ ក៏ដូចជា ស្លាប់បាត់បង់នោះនៅឡើយទេ។

width=421

គួរបញ្ជាក់ផងដែរថា   មកទល់នឹងពេលនេះ  ក្រុមមន្រ្តីប៉ូលីសប្រចាំរដ្ឋធានីមួយនេះ ក៏កំពុងចេញយុទ្ធនាការរបស់ខ្លួន ដោយធ្វើការតាមដានស៊ើបអង្កេត ថាតើ វាពិតប្រាកដទេ ដែលថាស្ពានមួយនេះ បានបាក់រលំក៏ដោយសារតែឡានដឹកទំនិញធន់ធំបានបើកបុក បើយោងតាមសម្តីសាក្សី ដែលជាហេតុធ្វើអោយមនុស្ស ក៏ដូចជាឡានមួយចំនួនបានធ្លាក់ចូលក្នុងទឹកទន្លេ នឹងបង្កជាបញ្ហាស្ទះចរាចរណ៍ផងដែរ៕

width=415

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ