ស្វាយ ជាប្រភេទផ្លែឈើហូបផ្លែ ដែលមានឱជារស ឆ្ងាញពិសា អាចទទួលទានបានទាំងនៅខ្ចី និង នៅពេលទុំ ឬ អាចទទួលទានជាបង្អែម ក៏បាន។ ផ្លែស្វាយ មិនត្រឹមតែ ជាផ្លែឈើសំរាប់ទទួលប៉ុណ្ណោះទេ ប៉ុន្តែ ផ្លែស្វាយមានអត្ថប្រយោជន៍ជាច្រើនទៀត ចំពោះសុខភាព។

ការពារសុខភាពភ្នែក៖ ទទួលទានផ្លែស្វាយ មួយចំណិត មានផ្ទុកនូវសារធាតុវីតាមីន A ២៥ភាគរយ ដែលមានតួនាទី ការពារភ្នែកឱ្យមើលឃើញច្បាស់ល្អ ការពារជំងឺខ្វាក់មាន់ និង ជំងឺក្តៅ បានយ៉ាងមានប្រសិទ្ធិភាព។
ជួយការពារការកើតជំងឺមហារីក៖ ផ្លែស្វាយមានផ្ទុកនូវសារធាតុ antioxidantជាច្រើនដែលជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីកពោះរៀនធំ សុដន់ ក្រពេញប្រូស្តាតនិងជំងឺមហារីកឈាម។
ជាអាហារកម្លាំង៖ ផ្លែស្វាយពោរពេញទៅដោយវីតាមីនC និង សារធាតុ caroteniods ដែលមានតួនាទី ជួយបង្កើនដល់ប្រព័ន្ធភាពស៊ាំ។
បន្ថយសារធាតុខ្លាញ់និងជួយរំលាយអាហារ៖ ផ្លែស្វាយសម្បូរដោយសារធាតុសរសៃវត្ថុធាតុរអិល វីតាមីន C ដែលជាជំនួយក្នុងការរំលាយអាហារ និង កាត់បន្ថយជាតិខ្លាញ់។
ជម្រះស្បែក និង ធ្វើអោយភ្នែកមានសុខភាពល្អ៖ ផ្លែស្វាយមានផ្ទុកនូវ សារធាតុ beta-carotenecarotene និង វីតាមីន C។ អ្នកអាចយកសាច់ស្វាយយកបិទលើមុខដើម្បីធ្វើឱ្យមុខរបស់អ្នកស ភ្លឺរលោង និងជួសជុល កោសិកាចាស់ៗ។ ជាពិសេស វាមានផ្ទុកនូវ វីតាមីន A អាចជួយថែរក្សាសុខភាព ពីជំងឺខ្វាក់មាន់ និង ជំងឺភ្នែកក្តៅ៕
ដោយ៖ វណ្ណៈប្រភព៖ care2