ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស​ ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា បុរសដែលជាអ្នកនេសាទពីរនាក់ត្រូវបានរកអោយឃើញថា  នៅរស់រានមានជីវិត បន្ទាប់ពីទូកនេសាទរបស់ពួកគេបានលិចកណ្តាលមហាសាគរ។

width=476

គួរបញ្ជាក់ផងដែរថា រឿងហេតុការណ៍លិចទូកនេសាទដ៏គ្រោះថ្នាក់មួយនេះ បានកើតឡើងនៅក្នុងសមុទ្រ Irish  ដែលមានចម្ងាយប្រមាណជាង ១២​ ម៉ាល ពីកំពង់ផែ Kilkeel ឈូងសមុទ្រCounty  Down  ប្រទេសអៀរឡង់ ស្របពេលដែល បុរសដែលជាអ្នកនេសាទទាំងពីរនាក់នោះ  ត្រូវបានជួយសង្គ្រោះ   អោយរួចផុតចេញពីមាត់ទ្វារមច្ចុរាជ ចិត្តត្រជាក់  ដោយទូកអ្នកនេសាទមួយផ្សេងទៀត ។

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ទូកអ្នកនេសាទមួយផ្សេងទៀត    ដែលជាអ្នកបានជួយសង្គ្រោះបុរសពីរនាក់នោះ  ចេញពីទឹកដ៏សែនត្រជាក់ក៏ត្រូវបានថតជាប់នូវសកម្មភាពលិចទូកនោះបានទាំងស្រុងផងដែរ ជ្រាបកាន់តែច្បាស់តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖

ដោយ ៖ ពិសីប្រភព ៖ Happens