Google Glass ត្រូវបានទស្សនាវត្តី Time (ទស្សនាវត្តីមួយក្នុងចំណោមទស្សនាវត្តីមួយចំនួនទៀតដែលមានកិត្តិស័ព្ទ និងល្បីឈ្មោះបំផុតលើពិភពលោក) ជ្រើសរើសជាឧបករណ៍ដែលមានការច្នៃប្រឌិតល្អបំផុតឆ្នាំ 2012។ ផលិតផលថ្មីនេះ បើតាមការប៉ាន់ស្មាននឹងបង្ហា្ញខ្លួននៅលើទីផ្សារនៅឆ្នាំ 2014 ដែលលក់ក្នុងតំលៃ1500 USD។
Google Project Glass
ឧបករណ៍ខាងលើនេះស្ថិតក្នុងប្រភេទ Project Glass ជាគំរោងវ៉ែនតាដ៏ឆ្លាតដែល Google កំពុងធ្វើការអភិវឌ្ឍ។ ការច្នៃប្រឌិតរបស់ Google ពេលបង្ហាញគំរោងនេះ គឺមានគោលបំណងចង់ធ្វើឲ្យអ្នកប្រើប្រាស់ឆ្លងកាត់គ្រប់បញ្ហាទាំងអស់ក្នុងការរស់នៅប្រចាំថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពងាយស្រួល និងប្រសើរឡើង។ ជាមួយនឹងវ៉ែនតាដ៏ឆ្លាតវៃនេះ អ្នកប្រើប្រាស់អាចធ្វើការ chat video, ថត និងចែករំលែករូបភាព, លេងអ៊ីនធឺណេត, តាមដានព័ត៌មានទាំងអស់នៅជុំវិញខ្លួនដូចជា ព័ត៌មានអាកាសធាតុ រថភ្លើងក្រោមដី ទីតាំងដែលចង់ទៅ បណ្តាញសង្គមនានា..... ដោយផ្ទាល់នៅលើវ៉ែនតានេះតែម្តង។
សូមទស្សនាវីដេអូបង្ហាញណែនាំពី Google Project Glass ខាងក្រោមនេះទាំងអស់គ្នា !
ដោយ៖ សិលាប្រភព៖ tte