ទាហានអាមេរិក នឹងត្រូវបានបំពាក់ឧបករណ៍ដែលប្រហាក់ប្រហែលនឹង Google Glass ដើម្បីអាចមានលទ្ធភាពវាស់ប្រវែងគំលាត មើលវីដេអូពីបណ្ដាកាមេរ៉ាសន្ដិសុខ មើលទីតាំងរបស់សត្រូវ។ល។

/

នៅក្នុងសមរភូមិ មានព័ត៌មានរាប់មិនអស់ដែលទាហានម្នាក់ៗ ត្រូវដឹង ដូចជាទីតាំងរបស់សត្រូវ ទីតាំងក្រុមរបស់ខ្លួន ផែនទីលំអិតនៃភូមិសាស្ដ្រ ឬអាគារ វីដេអូថតពីកាមេរ៉ាត្រួតពិនិត្យ។ ប៉ុន្ដែ មកដល់ពេលនេះ មិនទាន់មានឧបករណ៍ណាមួយដែលអាចផ្ដល់ព័ត៌មានខាងលើនេះ ជាបន្ដបន្ទាប់ សម្រាប់ក្រុមទាហានកំពុងនៅក្នុងសមរភូមិ។ មកដល់បច្ចុប្បន្ន បច្ចេកវិទ្យាដែលប្រើប្រាស់នៅលើ Google Glass នឹងត្រូវបានបំពាក់នៅលើមួក សម្រាប់ជាឧបករណ៍ជំនួយដ៏អស្ចារ្យ ដើម្បីប្រែក្លាយទាហានអាមេរិក ទៅជា “កំពូលទាហាន” នៅក្នុងសមរភូមិ។Q-Warrior គឺជាឧបករណ៍បែបនេះ។ ឧបករណ៍ដែលត្រូវបានអភិវឌ្ឍដោយជនជាតិអង់គ្លេសនេះ ជួយឱ្យក្រុមទាហាន អាចប្រមូលព័ត៌មានក្នុងសមរភូមិ បានភ្លាមៗ។

/

ឧបករណ៍ Q-Warrior មានសមត្ថភាពបង្ហាញនូវទីតាំងយ៉ាងជាក់លាក់ របស់ទាហានក្រុមខ្លួនឯង នៅលើរ៉ាដា បង្ហាញអំពីផែនទីភូមិសាស្ដ្រ ឬប្លង់របស់អាគារ តាមបែប 3D និងបញ្ចាំងរូបភាពពីបណ្ដាឧបករណ៍ត្រួតពិនិត្យ នៅលើសមរភូមិ។ ក្រៅពីនេះ Q-Warrior  ក៏មានមុខងារដទៃដូចជា ហៅជំនួយកាំភ្លើងធំពីចម្ងាយ។ល។  សមត្ថភាពខាងលើ ធ្វើឱ្យគេស្រមៃដូចជា   ទាហាន កំពុងសម្ដែងជាតួអង្គក្នុងហ្គេម Half Life ដែលធ្លាប់ល្បីឈ្មោះមួយរយៈពេល។អំពីផ្នែកបច្ចេកវិទ្យា គេពិតជាអាចបង្កើតបាននូវមួកវ៉ែនតាឆ្លាតវៃ ដែលមានមុខងារដូចខាងលើ។ ប៉ុន្ដែ ប្រការដែលនាំឱ្យក្រុមអ្នកវិទ្យាសាស្ដ្រព្រួយបារម្ភ នោះគឺថា ទិន្នន័យ អាចនឹងរអាក់រអួល ឬត្រូវសត្រូវហែកចូល និងលួចយកព័ត៌មាន។ដូច្នេះ ក្រុមអ្នកវិទ្យាសាស្រ្ដ ដែលអភិវឌ្ឍ Q-Warrior ត្រូវដោះស្រាយបញ្ហាធំ គឺបង្កើតប្រព័ន្ធមួយដែលធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលដល់ការប្រើប្រាស់របស់ទាហាន រាប់ពាន់ រាប់ម៉ឺននាក់។

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Gizmag/Gen