ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ពីគេហទំព័រសារព័ត៌មានបរទេស china-daily ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ក្មេងប្រុសតូចវ័យ ៣ ឆ្នាំម្នាក់ ត្រូវបានរកឃើញពីសំណាក់ភា្នក់ងារមានសមត្តកិច្ច ដោយបានបញ្ជូនគេមកម្តាយបង្កើតវិញ បន្ទាប់ពីត្រូវបានលក់ពីសំណាក់ឪពុកចិត្តខ្មៅរបស់ខ្លួនកាលពី៦ ខែមុន

គួររំឭកផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅក្នុងខេត្ត Guangdong ប្រទេសចិន ។លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា កូនប្រុសតូចរូបនោះមានឈ្មោះថា Xiang Xiang វ័យ ៣ ឆ្នាំ រីឯឪពុកចិត្តខ្មៅរូបនោះវិញ មានឈ្មោះថា Deng បានលក់កូនប្រុសរបស់ខ្លួនទៅអោយពលរដ្ឋក្នុងស្រុក ជាថ្នូរនឹងប្រាក់ 25,000 yuan ($4,019) ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការភ្ញាក់ខ្លួន ក៏ដូចជា មានអារម្មណ៍ថាសោកស្តាយនោះឪពុករូបនេះ ក៏ទៅសារភាព និងស្នើសុំអោយភ្នាក់ងារមានសមត្តកិច្ចតាមរូបកូនប្រុសតូចរបស់ខ្លួន។ មិនយូរប៉ុន្មាន ក្រុមមន្រ្តីប៉ូលីសក៏បានរកឃើញកូនតូចរូបនោះវិញ ដោយបានបញ្ជូនគេមកអោយម្តាយបង្កើតវិញ ស្របពេលដែលឪពុកចិត្តខ្មៅរូបនេះ ត្រូវបានចាប់ឃាត់ខ្លួន និងរង់ចាំការកាត់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ chinadaily