សុខភាព៖បើសិនជាអ្នកចង់បង្កើនការលូតលាស់នៃសក់របស់អ្នក អ្នកត្រូវអនុវត្តតាមវិធីសាស្ត្រមួយចំនួនដូចខាងក្រោម ហើយត្រូវត្រៀមលក្ខណៈសម្រាប់រយៈពេលយូរ ព្រោះវាមិនអាចកើតឡើងក្នុងរយៈពេលតែមួយយប់នោះទេ។
អ្វីដែលអ្នកត្រូវការ- ពពួកវីតាមីន B- អាហារប្រូតេអ៊ីន
វិធីសាស្ត្រ១. កាត់សក់របស់អ្នក។ មុននឹងអ្នកអាចបង្កើនការលូតលាស់នៃសក់របស់អ្នកបាន អ្នកត្រូវកាត់សក់ដែលខូចចេញឱ្យអស់សិន។២. បរិភោគថ្នាំសារជាតិបន្ថែមដែលអាចជួយសក់ឱ្យលូតលាស់ ដែលមានដូចជា ពពួកវីតាមីន B, ជាពិសេស B-៦ និងអាស៊ីតអាមីណូ។៣. កាត់សក់របស់អ្នកឱ្យបានញឹកញាប់។ ចុងសក់របស់អ្នក ងាយនឹងខូចនិងអាចបែកចុង ដែលវាមិនជួយបង្កើនការលូតលាស់នៃសក់នោះទេ។ កាត់សក់របស់អ្នកយ៉ាងតិច ២,៥ សង់ទីម៉ែត្រ រៀងរាល់ ៣ ទៅ ៤ ខែ ម្តង។៤. ជៀសវាងការប្រើប្រាស់របស់ដែលធ្វើឱ្យសក់អ្នកខូច ដូចជាម៉ាស៊ីនមូរសក់រួញ និងម៉ាស៊ីនកៀបសក់ត្រង់ អាចធ្វើឱ្យសក់របស់អ្នកខូចនិងមិនឱ្យសក់របស់អ្នកលូតលាស់។៥. ជៀសវាងការមុជទឹកក្នុងអាងហែលទឹក ព្រោះវាមានជាតិក្លរ (Chlorine) ដែលអាចបង្ករការបំផ្លាញដល់សក់និងការលូតលាស់របស់សក់។៦. បរិភោគអាហារដែលសម្បូរជាតិប្រូតេអ៊ីន ដូចជា សណ្តែក, គ្រាប់ផ្លែឈើ, គ្រាប់ធញ្ញជាតិ និងសណ្តែកសៀង។ ប្រូតេអ៊ីនទាំងនេះអាចជួយសក់របស់អ្នកក្នុងការលូតលាស់។៧. អ្នកត្រូវថ្នមសក់របស់អ្នក។ សិតសក់របស់អ្នកថ្នមៗ ដោយមិនបង្ករការដាច់ ឬ កន្ត្រាក់ និងជៀសវាងការចងសក់តឹងពេក៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី