កម្ពុជា គឺជាព្រះរាជាណាចក្រមួយដ៏ស្រស់ស្អាត ពោរពេេញធនធានធម្មជាតិ និងតំបន់ពាណិជ្ជកម្ម ដ៏ទាក់ទាញមួយនៅលើពិភពលោក ដែលបាន នាំយកអ្នកវិនិយោគទុនជាតិ និង អន្តរជាតិជាច្រើន ចូលមកវិនិយោគស្ទើរតែគ្រប់វិស័យ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ យើងឃើញ អ្នកមាន ទ្រព្យ ស្តុកស្តម្ភ ក្នុងប្រទេស ជាច្រើន ក៏វិនិយោគលើវិស័យនានា ជាច្រើនដូចជា៖ អគារ សំណង់ ខ្ពស់ៗ (ផ្លូវ ស្ពាន សណ្ឋាគារ) សេវាកម្មដឹកជញ្ជូន សេវាកម្ម ប្រព័ន្ធទូរស័ព្ទ និង ក្រុមហ៊ុនជាច្រើន ផ្សេងទៀត រីករាយដុះដាលដូចផ្សិតនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។
ខាងក្រោមគឺជាឈ្មោះកំពូលមហាសេដ្ឋីទាំង ១០រូប មានបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ ២០១១។
១/ លោក គិត ម៉េង -ប្រធាន និង នាយកប្រតិបត្តិ ក្រុមហ៊ុន Royal Group និង ជាម្ចាស់នៃស្ថានីយ៍ទូរទស្សន៍ CTN ,CNC, MY TV។
២/ លោក លី យ៉ុងផាត - ស្តេចកោះកុង (ជាអ្នកវិនិយោគលើការសាងសង់ស្ពានកោះកុង) ថ្នាំជក់ អគ្គិសនី កាស៊ីណូនិង តំបន់កំសាន្ត។
៣/ លោកស្រី លីម ឈីវហូរ -នាយកក្រុមហ៊ុន Attwood Export Import Co Ltd ជាស្រី្តម្នាក់ដ៏ល្បីល្បាញ នៅកម្ពុជា។
៤/ លោក កុក អាន -ប្រធានក្រុមហ៊ុន Anco Grops និង វិយោគលើថ្នាំជក់ ធនាគារ និង កាស៊ីណូ។
៥/ លោក ម៉ុង រិទ្ធី -ស្តេចកសិកម្ម (វិនិយោគលើវិស័យកសិកម្ម មានដូចជា៖ ដូងប្រេង និងចិញ្ចឹមសត្វ)។
៦/ លោក សុខ គង់-មា្ចស់ស្ថានីយ៍ប្រេងឥន្ធនៈ ស៊ូគីម៉ិច និង វិនិយោគលើសំណង់អគារធំៗ ជាច្រើនដូចជា សណ្ឋាគារ និងតំបន់កំសាន្ត ជាច្រើនទៀត។
៧/ លោកស្រី ជីង សុខភាព (ហៅ យាយភូ) និង លោកឡៅ ម៉េងឃិន-ម្ចាស់ក្រុមហ៊ុន Pheapimex Fu Chan Co. Ltd
៨/ លោក ពុង ខៀវសែ-ម្ចាស់ធនាគារ កាណាឌីយ៉ា Canadia Bank )
៩/ លោក ស៊ី គង់ទ្រីវ-ប្រធានក្រុមហ៊ុន KT Pacific Group
សូមបញ្ជាក់ថា៖ ត្រង់លេខ ៧/ លោកស្រី ជីង សុខភាព (ហៅ យាយភូ) និង លោកឡៅ ម៉េងឃិន គឺត្រូវរាប់បញ្ជូលទាំង ២នាក់។ សរុបទាំងអស់ គឺ មាន ១០រូប៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ phnompenhpost, editorials.cambodia