ការ​សិក្សា​ថ្មី​មួយ​​បាន​រកឃើញ​ថា ការ​សម្រកទម្ងន់​​អាច​បង្កើន​សុខភាព​ផ្លូវ​ភេទ​សម្រាប់​អ្នក​ដែល​ធាត់​ជ្រុល ជាមួយនឹងអ្នក មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទីពីរ​។ ​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អូស្រ្ដាលី​​   បាន​ធ្វើការ​ពិសោធន៍​  ទៅ​​លើ​មនុស្ស​ធាត់​ជ្រុល​ និង អ្នកមានជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទទីពីរ ដោយ​​ឱ្យពួក​គេ​ទទួល​ទាន​​អាហារ​ ដែល​មាន​កាឡូរី​ទាប​ មាន​​ប្រូតេអ៊ី​ន​ខ្ពស់។

/

លទ្ធ​ផល​ក្រោយ​ពី​ការសម្រក​ទម្ងន់​ បាន​៥ភាគ​រយ​ បាន​នាំ​ឱ្យអ្នក​ធាត់​ៗ​ ទាំង​នោះ​ មាន​នូវ​ភាព​រំញោច​ផ្លូវ​ភេទ​ខ្ពស់ និង​ បង្កើន​ចំណង់​ផ្លូវ​ភេទយ៉ាងខ្លាំង ដល់រយៈពេលទៅ ៨សប្ដាហ៍​ ហើយ​ការ​រួមភេទ នឹង​ប្រសើរ​ជាង​មុន​។

ដូច្នេះ សូមលោកអ្នក ជ្រើសរើសការសម្រកទម្ងន់ ដើម្បីភាពស្រស់សង្ហា និង ស្រស់ស្អាតទាំងអស់គ្នា ដើម្បីទទួលបាននូវសុខភាពផ្លូវភេទ កាន់តែប្រសើរ៕

ដោយ៖ វណ្ណៈប្រភព៖ menshealth