ទីក្រុង Ohio : ប្រភពព័ត៌មានពីគេហទំព័រ yourjewishnews បានឲ្យដឹងថា បងប្អូនប្រុសវ័យក្មេងពីរនាក់ រស់នៅទីក្រុង Ohio សហរដ្ឋអាមេរិក បានស្លាប់ក្នុងថ្លុកឈាម នៅឯផ្ទះរបស់ពួកគេ បន្ទាប់ពីក្មេងប្រុសជាបង អាយុត្រឹម ១២ឆ្នាំប៉ុណ្ណោះ បានបាញ់សម្លាប់ប្អូនប្រុស ដែលមានអាយុ ៩ឆ្នាំ ក្រោយមករូបគេ ក៏បានបាញ់សម្លាប់ខ្លួនឯងដែរ។
ប៉ូលិសបាននិយាយថា ក្មេងប្រុស ជាបងឈ្មោះ Austin Wiseman និងប្អូនឈ្មោះ Blake Campell ពួកគេរស់នៅ ក្នុងផ្ទះតាយាយ ប៉ុន្តែនៅពេលដែលមាន ហេតុការណ៍នេះកើតឡើង តាយាយរបស់ពួកគេ មិនបាននៅផ្ទះនោះទេ។
នៅពេលដែលពួកគាត់ បានមកដល់ផ្ទះ និងឃើញហេតុការណ៍ នេះកើតឡើង គឺពួកគាត់មានការរន្ធត់ចិត្តខ្លាំងណាស់ ដែលបានឃើញចៅៗស្លាប់ ក្នុងបន្ទប់ដេក។ ប៉ូលិសបានរកឃើញអាវុធជាច្រើន នៅកន្លែងកើតហេតុ ហើយគេមិនដឹងច្បាស់ពីមូលហេតុនៃ ការបាញ់សម្លាប់គ្នានេះ នៅឡើយទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល