កូរ៉េខាងត្បូង ៖ កូរ៉េខាងជើង កាលពីថ្ងៃច័ន្ទកន្លងទៅនេះ  បានបាញ់សាកល្បងសព្វាវុធ របស់ខ្លួនជាច្រើនផ្សេងទៀត ចូលទៅក្នុងឈូងសមុទ្រឧបទ្ទីបកូរ៉េភាគខាងកើត នេះបើ តាមការអះអាងពីមន្រ្តីផ្លូវការ  ​ ប្រទេសកូរ៉េខាងត្បូង​  ដោយជម្រុញអោយកូរ៉េខាងជើង បញ្ឈប់សកម្មភាពបង្កភាពតាន់តឹងរបស់ខ្លួន។

width=418

ក៏មានការបញ្ជាក់អះអាងមកវិញ    ពីកូរ៉េខាងជើងផងដែរថា  នេះគ្រាន់តែជាសមយុទ្ធ យោធាជាទៀតទាត់តែប៉ុណ្ណោះ ។ លើសពីនេះ បើយោងតាមសម្តីលោក  Choi Yong- su  ដែលជាអ្នកនាំពាក្យក្រសួង បានគូសបញ្ជាក់អោយដឹងថា​ ក្រសួងការពារជាតិកូរ៉េ ខាងត្បូង នៅតែបន្តការវិភាគអោយបានច្បាស់ពីសកម្មភាពកូរ៉េខាងជើងក្នុងការសាក ល្បងបាញ់គ្រាប់ពិត ក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ។

width=418

បន្ថែមពីលើនេះ ក្រសួងបន្ថែមទៀតថា វាអាចជាការបាញ់សាកល្បងម៉ីស៊ីលរយៈពេល ខ្លី តែវាក៏អាចជាការធ្វើតេស្តសាកល្បងនូវសព្វាវុធ  កាំភ្លើងធំផងដែរ។  យ៉ាងណាមិញ លោក Choi  ក៏បានបន្ថែមថា  កូរ៉េខាងជើង  បានបាញ់សាកល្បងម៉ីស៊ីលរបស់ខ្លួនជា លើកទី ៣ ចូលទៅក្នុងសមុទ្រភាគខាងកើត កាលពីថ្ងៃសៅរ៍ កន្លងទៅ និងជាលើកទី ៤ កាលពីថ្ងៃអាទិត្យ ខណៈពេលដែលមកទល់នឹងថ្ងៃច័ន្ទកន្លងផុតទៅថ្មីៗនេះ ក៏មាន ការបាញ់សាកល្បងគ្រាប់ពិតពីរផ្សេងទៀត។

width=416

គួររំឭកផងដែរថា    ការបាញ់សាកល្បងម៉ីស៊ីលក្នុងរយៈពេលខ្លី  របស់កូរ៉េខាងជើងនា ពេលនេះ  មិនចោទជាបញ្ហា  ក៏ដូចជាការព្រួយបារម្ភដល់រដ្ឋាភិបាលក្រុងសេអូល និង រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោននោះទេ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ cnn